កម្មករសំណង់ម្នាក់ធ្លាក់ពីលើអាគារបណ្ដាល​អោយ​រងរបួសធ្ងន់

0
151

 

 

 

 
ភ្នំពេញ៖ បុរសម្នាក់ជាកម្មករសំណង់រអិលជើងធ្លាក់ពីលើកាំជណ្ដើរបណ្ដាលឲ្យរងរបួសធ្ងន់។​ហេតុការណ៍នេះ​បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៧ស្ថិតតាមបណ្ដោយផ្លូវ២៤០សង្កាត់ចតុមុខខណ្ឌដូនពេញ ។
ជនរងគ្រោះខាងលើមានឈ្មោះ ម៉េង អាយុ ២២ ឆ្នាំមុនរបរកម្មករសំណង់ខាងលើ ហើយស្នាក់នៅកន្លែងកេីត និងមានស្រុកកំណើតនៅខេត្តកំពង់ចាម ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានអោយដឹងថានៅមុនពេលកើតហេតុ ជនរងគ្រោះរួមជាមួយនិងមិត្តភក្ដិបានអង្គុយផឹកស៊ីជុំគ្នានៅជាន់ខាងក្រោម ស្រាប់តែភ្លាមៗនោះជនរងគ្រោះបានឡេីងទៅជាន់ខាងលេី ដោយសារតែអាគាទេីបនិងសាងសង់មិនទាន់មានប្រពន្ធ័ភ្លេីងត្រឹម ដោយក្នុងស្ថានភាពងងឹត ខណៈនោះជនរងគ្រោះទំនងជាជាន់ជណ្ដេីរខុសបានរអិលធ្លាក់ចុះមកក្រោមដែលមានកំពស់ប្រហែសជា៤ ទៅ ៥ម៉ែត្របណ្ដាលអោររងរបួសធ្ងន់។
ក្រោយកើតហេតុភ្លាមៗ មិត្ដភក្តរបស់ជនរងគ្រោះបានហៅរថយន្ដសង្គ្រោះដឹក​ជនរងគ្រោះទៅកាន់មន្ទីពេទ្យកាល់ម៉ែត្រដើម្បី​ព្យាបាល​ភ្លាមៗ ៕​សិរសា​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here