បុរស​ម្នាក់​តូច​ចិត្ត​ខ្លួន​ឯង​ធ្វើ​ការ​ចិញ្ចឹម​ជីវិត​មិន​កើត​ចង​ក​សម្លាប់​និង​ធ្នឹម​ផ្ទះ

 

 

 
ខេត្តកណ្តាល៖​បុរស​ម្នាក់​តូច​ចិត្ត​ខ្លួន​ឯង​ធ្វើ​ការ​ចិញ្ចឹម​ជីវិត​មិន​កើត​ចង​ក​សម្លាប់​និង​ធ្នឹម​ផ្ទះ​។ហេតុការណ៍នេះ​បង្ក​អោយ​មាន​ការ​ភ្ញាក់ផ្អើល​កាលពីវេលាម៉ោង​០៣:០០នាទី​រំលង​អាធ្រាត្រ​ឈានថ្ងៃទី១៧ខែឧសភាឆ្នាំ២០១៧​ស្ថិត​នៅត្រង់ចំណុចនៅលើផ្ទះជនរងគ្រោះស្ថិតនៅភូមិជ្រោយតាប៉ាក្នុងឃុំគគីរស្រុកកៀនស្វាយ។
ជនរងគ្រោះឈ្មោះ ស្រេង សារិទ្ធភេទប្រុសអាយុ៣១ឆ្នាំមុខ របរកសិករនិងរស់នៅភូមិឃុំកើតហេតុ។
​តាម​ប្រភព​ព័ត៌មាន​ពី​លោក វ៉េ កុសលនាយប៉ុស្តិ៍គគីរបានឱ្យដឹងថានៅមុនពេលកើតហេតុ​បង​ស្រី​របស់​ជន​រងគ្រោះ​ឈ្មោះស្រេង សាវឿន ភេទស្រីអាយុ៣៧ឆ្នាំ។​ ជា​រៀង​រាល់​ថ្ងៃ​គាត់​តែង​តែ​កេង​ខាងក្រោមផ្ទះជាប្រចាំ​ ដោយឡែកជនរងគ្រោះដេកនៅលើផ្ទះ​ ខណៈ​នោះ​បងស្រីរបស់​ជន​រងគ្រោះ​ដឹងខ្លួនឡើងឃើញអំពូលភ្លើង​ភ្លឺ​ ក៏​មានការងឿងឆ្ងល់បានឡើងទៅផ្ទះស្រាប់តែឃើញជនរងចងកសម្លាប់ខ្លួននៅធ្នឹមផ្ទះបាយស្លាប់បាត់ទៅ។
តាម​ប្រភព​ព័ត៌មាន​ពី​បងស្រី​របស់​ជនរងគ្រោះបាន​រៀបរាប់​ទាំង​ទឹក​ភ្នែក​រលីងរលោង​ថា​ កាល​កន្លង​មក​ជន​រងគ្រោះ​មានវិបត្តិផ្លូវចិត្ត​ដោយសារ​បើករថយន្តជួប​គ្រោះចរាចរណ៍ក៍ឈប់បើករថយន្តហើយធ្លាក់ខ្លួនឈឺមកសម្រាកនៅផ្ទះជាមួយបងស្រាប់តែចងកសម្លាប់ខ្លួនតែម្តង។
ក្រោយពីកើតហេតុសមត្ថកិច្ចជំុនាញ បច្ចេក ទេស ស្រុកបានចុះទៅធ្វើការត្រួតពិនិត្យឃើញថាជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនឯង ម៉ែន ហើយបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕​សិរសា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *