ទីកន្លែងព្រះគោដែលជាទីសក្ការៈអុចធុកបន់ស្រន់សូមសេចក្តីសុខសប្បាយរបស់ពលរដ្ឋស្ថិតនៅក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងសាងសង់ថ្មីឡើងវិញមានទំហំធំជាងមុន

0
303

 

 

 

 

 

 

ស្ទឹងត្រែង​៖​ប្រជាពលរដ្ឋរួមនិងយាយជីតាជី​ ព្រះចៅអធិការវត្តដែលបានរស់នៅជំុវិញប្រាសាទព្រះគោរាប់សិបគ្រួសារក្នុងស្រុកថាឡាបរិវ៉ាត់មានការរីករាយសប្បាយចិត្តយ៉ាងខ្លាំង ដោយបានឃើញមានឯកឧត្តមពីរបីអ្នក នៅឯរាជធានីភ្នំពេញបានសហការណ៍គ្នាចំណាយនៅថវិកាផ្ទាល់ខ្លួន មកឱ្យលោកស្វាយ ញ៉ន ជាមេបញ្ចាការតំបន់ប្រតិបត្តិការសឹករងខេត្ត ជាអ្នកគ្រប់គ្រង់ក្នុងមការរកជាងមករុះរើរោងចាស់ហើយធ្វើការសាងសង់ដំណាក់ព្រះគោឡើងវិញសារជាថ្មី ដែលមានលក្ខណៈស្អាតហើយមានទំហំធំជាងមុន នៅចំណុចស្ថិតនៅភូមិ ឃំុ ស្រុកថាឡាបរិវ៉ាត់ ក្នុងខេត្តស្ទឹងត្រែងជាក់ស្តែងកាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ។
តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋដែលជាអ្នករស់នៅជំុវិញបរិវេណប្រសាទព្រះគោ​​​​​​​​ក្នុងទីតាំងខាងលើនោះ​​​ពួកគាត់បានបញ្ជាក់ឱ្យដឹងថា រូបសំណាក់របស់ព្រះគោមួយនេះកាលពីមុនមកធ្លាប់មានជនខិលខូចលបលួចវាយរូបសំណាកព្រះគោនោះ យកបាត់ផ្នែកភ្លៅខាងស្តាំអស់មួយចំហៀងទៅហើយ ។ តែតាមការពិតនោះគេចង់យកទៅទាំងមូលផង ក៏ប៉ុន្តែគេយកទៅមិនរួចដោយសារពេលនោះ បារមីព្រះគោនៅសាកសិទ្ធ មិនអាចយកបាននោះទេ ទើបរូបសំំណាក់ព្រះគោមួយនេះបាននៅគង់វង្សរហូតមកដល់សព្វថ្ងៃ ដោយជាច្រើនឆ្នាំមកនេះបានធ្វើឱ្យប្រជាជនរស់នៅទីនោះមានដើមកំណើតជាជនជាតិភាគតិច(គួយ)ពួកគេគោរពធ្វើជាទីសក្ការៈអុចធុកបុណ្យស្រន់សូមនៅសេចក្តីសុខសប្បាយដល់ក្រុមគ្រួសារនិងធ្វើស្រែចំការទទួលបានផលល្អ។ ហើយសព្វថ្ងៃនេះជារឿងៗតែងតែមានហ្វូងសត្វពាហនៈគោក្របីដោយញីដោយឈ្មូលចូលមកដេកជុះអាចន៍នោមនៅក្នុងដំណាក់ព្រះគោនិងនៅជំុវិញបរិវេណព្រះ សាទព្រះគោនោះយ៉ាងអាណាធិបតេយ្យ។ ពួកគាត់បានបន្តទៀតថា ឥឡូវនេះបានឃើញឯកឧត្តមពីរនាក់មកពីរាជធានីភ្នំពេញ បានចំណាយថវិកាផ្ទាល់ខ្លួនឱ្យមកធ្ចើការសាងសង់ដំណាក់ព្រះគោថ្មី ដោយធ្វើអំពីឈើប្រក់ក្បឿងធំហើយស្អាតជាងមុនទៅទៀត ដើម្បីការពាររូបសំណាក់ព្រះគោមួយនេះទុកឱ្យកូនចៅក្មេងៗប្រុសស្រីជំនាន់ក្រោយបានឃើញនិងស្គាល់នៅវត្ថុបុរាណដែលជាគេរ្តិ៍ដំណែលនឹងតំណាងឲ្យជាតិខ្មែរយើង។

ជុំវិញ​ការ​ពាក់ព័ន្ធ​ក្នុងរឿងនេះ មេជាងជាអ្នកម៉ៅការសាងសង់ម្នាក់រស់នៅក្នុងស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងមានឈ្មោះកុយ វណ្ណត្ថា បានប្រាប់កាលពីថ្ងៃទី១៦ ខែឧសភានេះឱ្យដឹងថា ការចំណាយថវិកាក្នុងការសាងសង់ដំណាក់ព្រះគោខាងលើនោះ មានឯកឧត្តម ចាយ សាំងយន់ នៅឯរាជធានីភ្នំពេញនិងមានពីរនាក់ទៀតបានបដិភាគគ្នារួចបានប្រគល់ទៅឱ្យឯកឧត្តម ស្វាយ ញ៉ន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែង គឺជាអ្នកទទួលខុសត្រូវជួលជាងមកសាងសង់ធ្វើដំណាក់ព្រះគោថ្មីឡើងវិញ ។

លោកបានបញ្ជាក់ថា នៅទីតាំងបរិវេណប្រាសាទព្រះគោនេះ មានអត្ថប្រយោជន៍ច្រើនណាស់ ជូនដល់ប្រជាពលរដ្ឋមកពីទីជិតទីឆ្ងាយក៏ដូចជាភ្ញៀវទេសចរណ៍ ជិតឆ្ងាយនាំគ្នាចូលមកទៈសនានឹងអ៊ុចធូបសំពះថ្វាយបង្គំុគោរពនិងបួងសួងសុំនូវសេចក្តីសុខសប្បាយ ទាំងភ្ញាវជាតិនឹងអន្តរជាតិ នឹងមន្ត្រីរាជការ ចាស់ក្មេង ស្រីប្រុសជាពិសេសនោះនៅពេលមានពិធីបុណ្យភ្ជំុបិណ្ឌ ចូលឆ្នាំខ្មែរ និងពិធីបុណ្យព្រះសាទព្រះគោតែម្តង មានសម្តែងនៅសិល្បះវាយខែលរបស់ជនជាតិភាគតិច(គួយ) ដែលមានប្រារព្ធជារៀងរាល់ឆ្នាំដែលខានមិនបាននិងមានពិធីរាំវង់កំដរផងដែរ៕​ សិរសា​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here