ទណ្ឌិត​ម្នាក់​ធ្លាប់​ជាប់​ពន្ធនាគារ​២០ឆ្នាំ​ពី​បទ​រំលោភ​នៅ​ថ្ងៃទី ៣១ ខែ​ឧសភាខាងមុខតុលាការនឹងកាត់ទោស

 

 

 

 

 

ខេត្តកណ្ដាល​ ៖ ទណ្ឌិត​ម្នាក់​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​២០ឆ្នាំ​ពី​បទ​រំលោភ​ រួច​សម្លាប់​នៅថ្ងៃទី ៣១ ខែឧសភាខាងមុខនេះតុលាការខេត្តកណ្ដាលនឹងកាត់ទោស។

មន្ត្រីតុលាការ​ម្នាក់​បានឲ្យដឹងថា សវនាការនេះដឹកនាំ ដោយកញ្ញា អ៊ី ម៉ាណូកា ជាប្រធាន ក្រុមប្រឹក្សា ជំនុំជម្រះ លោកផូង វណ្ណ និង លោកស្រី ពេជ្រ​ ម៉ារ៉ែ ន ជាសមាជិកព្រមទាំងលោក សេង រិទ្ធី ជាតំណាងអយ្យការ ។

ជនជាប់ចោទ​ឈ្មោះ នាង ប៊ុនធឿន អាយុ ៥៧ ឆ្នាំ ជាប់ចោទចំនួនពីរ​ករណី​គឺ រួមភេទជាមួយអនីតិជន អាយុក្រោម ១៥ តាមមាត្រា ៤២ ច្បាប់ស្តីពីការបង្ក្រាប អំពើជួញដូរមនុស្ស និង ការធ្វើ អាជីវកម្មផ្លូវភេទនិង បទប៉ុនប៉ងរំលោភសេពសន្ថវៈ តាមមាត្រា២៧ និង ២៣៩ នៃក្រមព្រហ្មទណ្ឌ ។

លោក រស់ សាវិ ន ប្រធានការិយាល័យប្រឆាំង ការជួញដូរផ្លូវភេទ និង ការពារអនីតិជនខេត្តកណ្តាល ធ្លាប់បានឲ្យដឹងថា ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារត្រពាំង ថ្លុ ងចំនួន២០ ឆ្នាំពីបទរំលោភសម្លាប់ និង បានចេញពីគុក ក្នុងអំឡុងឆ្នាំ ២០០៤ ហើយកាលពី អំឡុងខែធ្នូឆ្នាំ ២០១៥ ជនសង្ស័យបានប៉ុនប៉ងរំលោភក្មួយស្រី សាច់ថ្លៃម្នាក់អាយុ ១៩ ឆ្នាំ ។

ប៉ុន្តែពុំបានសម្រេចរួចក្រោយមកក៏បានរំលោភក្មួយ ស្រីម្នាក់ទៀតឈ្មោះអាយុ ១០ ឆ្នាំ រហូតបានសម្រេច ៣ លើក ៕​សិរសា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *