ជិះម៉ូតូត្រូវម៉ូតូមួយគ្រឿងទៀត​ជិះ​មក​កៀរ​បណ្តាលអោយរងរបួសធ្ងន់នឹងស្រាលពីរ​នាក់

 

 

 

 

ភ្នំពេញ៖ នារីម្នាក់​រងរបួសកន្រាក់ដៃកន្រាក់ជើង ដោយសាជិះម៉ូតូ ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​មក​កៀរ​បណ្តាលអោយរងរបួសធ្ងន់​នឹងម្នាក់ទៀត រងរបួសស្រាល។​ហេតុការណ៍នេះ​បង្ក​អោយមានការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង ៦នឹង២០នាទី​ល្ងាច​ថ្ងៃទី១៨ ខែ​ឧសភា​ឆ្នាំ២០១៧ ទុលមុខ​វត្ត​តិក្ខប្បញ្ញោ ស្ថិតនៅ​តាមបណ្តោយផ្លូវ​ទំនប់កប់ស្រូវ ភូមិសំរោង សង្កាត់សំរោងក្រោម​ខណ្ឌពោធិ៍សែនជ័យ​។​

នារីរងគ្រោះ​ខាងលើ​មិនត្រូវ​បានគេ​ស្គាល់ឈ្មោះ នោះ​ទេ​ ស្នាក់នៅ​ភូមិត្រពាំងអញ្ចាញ១ សង្កាត់ ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យ ដោយ​ជិះម៉ូតូម៉ាក TODAY ពណ៌ត្រួយចេក ពាក់ស្លាក លេខភ្នំពេញ 1.DO5074 នឹង​ក្មេងជំទង់ម្នាក់ទៀត​។
តាមប្រភពពត៌មានពីកន្លែងកើតហេតុ បាននិយាយថា មុនពេលកើតហេតុ គេឃើញនារីរងគ្រោះជិះ​ម៉ូតូ​មួយ​គ្រឿង​និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ទំនប់​កប់​ស្រូវ​ក្នុងទិសដៅពីត្បូងទៅ ជើង ជិះតិចៗអែប​កៀន​។ខណៈ​នោះ​ក៏​មាន​ម៉ូតូ​ម៉ាកវីវ៉ា ពណ៌ខ្មៅ បើកដោយបុរសម្នាក់ដោយមិនចាំស្លាកលេខបាន​បទស្តាំចូលតាមថ្លោង ទ្វា វត្ត តិក្ខប្បញ្ញោ ពារម៉ូតូរបស់រងគ្រោះ បណ្តាលអោយ​ដួល​ បោកនិង​ ថ្នល់​ដួលសន្លប់ម្នាក់ នឹងស្រាលម្នាក់។​ចំណែកម៉ូតូបង្កហេតុ​មិនដួលទេ​ថែមទាំង​បន្ថែម​ល្បឿន​បើករត់យ៉ាងលឿន បាត់ស្រមោល​សូន្យ​ឈឹង​។
តាម​ប្រភពដដែល​បានបន្តទៀតថា ខណៈ​ដែល​ជនរងគ្រោះដួល គឺមិនធ្ងន់ធ្ងរប៉ុន្មានទេ ប៉ុន្តែ​ដោយ​នារីរងគ្រោះ មិនបានពាក់មួក សុវត្ថភាព​ដែលបណ្តាលអោយបោកក្បាល​និង​ថ្ម​ចិញ្ចើម​ផ្លូវ​ទើប​មានអាការះកន្រាក់ដៃកន្រាក់ជើងប្រកាច់យ៉ាងខ្លាំង​បែប​នេះ​។បើតាមប្រភពពត៌មានពីក្រុមគ្រួសារ បាននិយាយថា នារីរងគ្រោះ​ខាងលើ គឺមាន ជំងឺប្រព័នប្រសាទដែលតែងតែប្រកាច់ជាញឹកញយ ។​

ក្រោយពេលកើតហេតុនារីរងគ្រោះខាងលើដោយឃើញ មានអាការះប្រកាច់ដូចសព្វដង ក្រុមគ្រួសាររបស់នារីរងគ្រោះ​លើកដាក់លើរម៉កកងបី យកទៅផ្ទះនឹងធ្វើចលនា។ចំណែកម៉ូតូរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅភ្លាមៗផងដែរ៕​សិរសា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *