បុរស​ម្នាក់​ជិះ​ម៉ូតូ​គេច​សត្វ​គោ​ជ្រុល​ទៅ​ដួល​បោក​ក្បាល​នឹង​ថ្នល់​បណ្ដាល​ស្លាប់​យ៉ាង​អាណោចអាធ័ម​

img_4493img_4492img_4494

ភ្នំពេញ៖បុរសម្នាក់ជិះម៉ូតូយ៉ាងលឿនគេចពីសត្វគោជ្រុលទៅដួលបោកក្បាលនឹងថ្នល់បណ្ដាលស្លាប់យ៉ាងអាណោចអាធ័មស្ថិតនៅតាមបណ្ដោយផ្លូវទំនប់កប់ស្រូវ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២នឹង០០នាទីយប់ថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០១៦ស្ថិតនៅតាមបណ្ដោយផ្លូវទំនប់កប់ស្រូវក្នុងភូមិអូរឌឹមសង្កាត់ចេាមចៅខណ្ឌពេាធិ៍សែនជ័យ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះសុខ រក្សា អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិពាក់បង្អោង ឃុំត្រពាំងធំជើងស្រុកត្រាំកក់ខេត្តតាកែវ។បច្ចុប្បន្នស្នាក់នៅសង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យ ដោយបើកបរម៉ូតូម៉ាកDUKពណ៌សលាយខ្មៅស្លាកលេខកំពង់ស្ពឺ1F7034។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូគ្រឿងម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវទំនប់កប់ស្រូវក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុស្រាប់តែឃើញសត្វគោមួយហ្វូងដើរឆ្លងផ្លូវធ្វើឲ្យជនរងគ្រោះគេចក៏ដួលទៅលើថ្នល់បណ្ដាលឲ្យបោកក្បាលស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។
ក្រោយពីកើតហេតុគេឃើញកម្លាំងនគរបាលមូលដ្ឋានបានចុះទៅកន្លែងកើតហេតុដើម្បីធ្វើចរាចរណ៍និងទំនាក់ទំនងទៅនគរបាលជំនាញនៃស្នងការរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងព្រមទាំងយកម៉ូតូជនរងគ្រោះទៅរក្សាទុករងចាំសាច់ញាតិរបស់ជនរងគ្រោះមកទទួលត្រលប់ទៅវិញ។ចំណែកឯសាកសពជនរងគ្រោះត្រូវបានកម្លាំងនគរបាលក្រុងប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕សារ៉េត

 

Leave a Reply

Your email address will not be published. Required fields are marked *