ឃើញ​ម្ចាស់​គេ​ទុក​ម៉ូតូ​ទៅ​ទិញ​ម្ហូប​មួយ​ភ្លែត​ធ្វើ​សកម្មភាព​លួច​ចាប់​បាន​វាយ​ស្ទើរ​សន្លប់​ទើប​ប្រគល់​អោយ​សមត្ថកិច្ច​

 

 

 

 

 

ភ្នំពេញ៖ ជនសង្ស័យជាចោរកាច់កម៉ូតូម្នាក់ បានធ្វើសកម្មភាពកាច់សោរកម៉ូតូរបស់ស្រ្តីម្នាក់បានសម្រេចនិងបម្រុងជិះគេចខ្លួនទៅហើយ។ប៉ុន្តែត្រូវបានស្រ្តីចំណាស់ដែលជាម្ចាស់ម៉ូតូឃើញទាន់ ក៏បានសួរថាតើយកម៉ូតូ ខ្ញុំទៅណា? ខណៈនោះគាត់រួមជាមួយប្រជាលរដ្ឋស្រែកថាចោរៗដេញ​ចាប់​បង្កឲ្យមានការភ្ញាក់ផ្អើលរួចបានចាប់វាយ ម្នាក់មួយ​ដៃមួយជើង បណ្ដាលឲ្យរងរបួសយ៉ាងដំណំ ហើយបើកុំតែបានក្រុមសន្តិសុខផ្សារជួយរំដោះប្រហែល ត្រូវស្លាប់បាត់ទៅហើយ។ហេតុការណ៏នោះបានកើតឡើង កាលពីវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងផ្សារជម្ពូវ័ន ស្ថិតនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវចាប់ខ្លួននោះឈ្មោះ ថោង ភក្ដី អាយុ៣៣ឆ្នាំ មានទីលំនៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។​ឧបករណ៏សម្រាប់កាច់សោរកម៉ូតូ១កំប្លេរ ,សម្បុតផ្ញើរ ម៉ូតូមួយចំនួន ,កូនសោរម៉ូតូ,និងកាបូបដៃ១ ព្រមទាំងសម្ភារៈមួយចំនួនទៀត។ចំណែកឯស្រ្តីរងគ្រោះឈ្មោះ ផាត រឹម អាយុ៦០ឆ្នាំមានមុខរបរជាអ្នកអនាម័យ នៅសាលរៀន មានស្រុកកំណើតនៅក្នុងភូមិតាំងបន្ទាយ ឃុំវាពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។សព្វថ្ងៃស្នាក់នៅ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។រីឯម៉ូតូរបស់គាត់ដែលត្រូវចោរលួច យកបានសម្រេចហើយជិះចេញមិនរួចនោះ ម៉ាកហុងដាគុបជ្រុង ពណ៏ទឹកប៊ិច ពាក់ស្លាកលេខកំពង់ស្ពឺ 1B-6287។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុស្រ្តីរងគ្រោះបានជិះម៉ូតូ១គ្រឿងខាងលើ ទៅរកទិញ បន្លែនៅក្នុងផ្សារជម្ពូវ័ន។​លុះពេលទៅដល់គាត់បានទុកម៉ូតូនៅក្នុងផ្សារ​ដោយចាក់សោរកត្រឹមត្រូវហើយដើរទៅទិញបន្លែនៅជិតនោះ។គ្រាន់តែដើរចូលទៅដល់ ស្រាប់តែក្រឡេកមើលទៅម៉ូតូឃើញជន សង្ស័យឡើងជិះបម្រុងគេចខ្លួន។ ភ្លាមៗនោះស្រ្តីម្ចាស់ម៉ូតូបានរត់ទៅសួរថា យកម៉ូតូខ្ញុំទៅណា? បន្ទាប់ស្រ្តីរូប នោះរួមជាមួយប្រជាពលរដ្ឋ នាំគ្នាស្រែកថាចោរៗបង្កឲ្យមានការភ្ញាក់ផ្អើល និងចាប់វាយទ្រមខ្លួនខ្លួន បើកុំតែបានសន្តិសុខជួយទាន់ ប្រហែកត្រូវក្សិណក្ស័យបាត់ទៅហើយ។ ក្រោយពេលកើតហេតុ ខាងសន្តិសុខផ្សារខាងលើបានហៅឲ្យកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅទៅយកជននោះទៅសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់៕​សិរសា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *