ភ្នំពេញៈភាពសាមញ្ញរបស់ម្ចាស់ភោជនីយដ្ឋានពោធិចិនតុងនៅតាមបណ្តោយផ្លូវសហព័ន្ធរស្ស៊ី ក្នុង ភូមិ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បានធ្វើឱ្យមនុស្សជាច្រើន ច្រឡំថា លោកជាអ្នកយាមឡាន ហើយភ្ញៀវដែលហូបបាយនៅភោជនីយដ្ឋានមួយនេះ តែងឱ្យលុយលោក ១០០០រៀលជារៀងរាល់ថ្ងៃគ្រាដែលលោកឈរ បញ្ជារថយន្តចេញចូល ហើយលោកតែងទទួលយកជានិច្ច ។តាមពិតអ្នស៊ីញ៉ូរថយន្តចេញចូលម្នាក់នេះជាថៅកែហាងសោះ។
នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់បណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធីបានបង្ហោះរូបភាព ២សន្លឹកនឹងសរសេរសារខ្លីមួយថា៖ “ភ្ញៀវដែលនិយមចូលហូបបាយនៅភោជនីយដ្ឋានពោធិចិនតុង កុំច្រឡំថាគាត់ជាអ្នកយាមឡានចេះតែឱ្យលុយគាត់១.០០០៛ញយៗគាត់ចេះតែយកទៅ ការពិតគាត់ជាថៅកែហាងនេះស្មោះ ខ្ញុំស្គាល់គាត់ជិត២០ឆ្នាំហើយ” ។
ជាការពិត ថៅកែហាងដ៏ធំនិងទំនើបមួយនេះ ជាជនជាតិខ្មែរសុទ្ធសាធ មានអាយុ៦២ឆ្នាំ ដែលគាត់មានស្រុកកំណើតនៅស្រុកកោះធំ ខេត្តកណ្តាល តែងមានអ្នកស្រលាញ់ចូលចិត្ត គាត់ច្រើនដោយសារគាត់មានចរឹតសាមញ្ញពេក ៕ ប្រសើរ

