

ភ្នំពេញៈ បុរសម្នាក់ដែលគេពុំបានស្គាល់ពីអត្តសញ្ណាណច្បាស់បានជិះម៉ូតូមួយគ្រឿងសេរីសង់ សេ១២៥ ឆ្នាំ២០១៧ ពាក់ស្លាកលេខ តាកែវ 1M 7045 ជិះទិសដៅពីកើតទៅលិចរួចដល់កន្លែងកេីតហេតុ ស្ថិត ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ ស្រាប់តែដួលដោយខ្លួនឯង ដោយរងរបួសបាក់ដៃឆ្វេង ត្រូវបញ្ជូនទៅសង្រ្គោះ នៅមន្ទីពេទ្យ សម្ភពចោមចៅ។
តាមសាកសីនៅកន្លែងកេីតហេតុបានឲដឹងថា កាលវេលាម៉ោងង៨:៤០នាទី ថ្ងៃទី២០ ខែឧសភាឆ្នាំ២០១៧ មានបុរសម្នាក់បេីកបរពីកេីតទៅលិច។ លុះដល់កន្លែងកេីតហេតុ ស្រាប់តែដួលដោយខ្លួនឯង ខ្ទាតប្រហែល ១០ម៉ែត បណ្តាលឲ្យបាក់ដៃឆ្វេង រួចបានបញ្ជូនទៅមន្ទីបាត់ ក៏មានជនមិនស្គាល់មុខ៦នាក់មកបញ្រ្ចាស់ទិសគ្នាប្រាប់ថាបង ប្អូន ដោយមានការសាកសួរពីនគរបាលប៉ុស្តចោមចៅ ទៅកាន់ជនដែលធានាទាំងអស់នោះ ឲ្យយកឯកសារ ដែលពាក់ព័ន្ធនិងម៉ូតូ ដូចជាកាតគ្រី នឹង ឯកសារដែលពាក់ព័ន្ធ ផ្សេងៗទៀត ដើម្បីត្រួតពិនិត្យ ហើយប្រគល់ម៉ូតូឲ្យវិញ សមត្ថកិច្ចជនអ្នកធានាទាំងអស់នោះថាម៉ូតូទិញបង់រំលោះអត់មានកាតគ្រីទេ ថែមទាំងសួរឈ្មោះជនរងគ្រោះអត់ស្គាល់ទៀតនោះ(មួយឆ្លេីយដាក់មួយ) ដូចឆ្នេះហេីយដោយគ្មានការទុកចិត្តពីសមត្ថកិច្ចទេីបសំរេចចិត្តបញ្ជូនម៉ូតូនោះទៅរក្សារទុក នៅនគរបាលប៉ុស្តិ៍ចោមចៅដេីម្បីធ្វេីរកាដោះស្រាយ៕វាសនា