ជិះ​ម៉ូតូ​ឆ្លង​ផ្លូវ​ត្រូវ​រថយន្ត​បុក​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ម្នាក់​និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់​

 

 

 
ភ្នំពេញ​៖​បុរស​ម្នាក់​​និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ជិះ​ម៉ូតូ​ឆ្លង​ផ្លូវ​ធ្វើ​ការ​ធ្វេសប្រហែស​ត្រូវ​រថយន្ត​បុក​បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​១នឹង​រង​របួស​ធ្ងន់​១​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​វេលា​ម៉ោង​១៤:៣០នាទី​រសៀល​ ថ្ងៃទី​២១​ឧសភា​ឆ្នាំ​២០១៧​ស្ថិត​នៅ​ត្រង់ចំនុចលើផ្លូវជាតិ​ជាតិ​លេខ៣​កែងផ្លូវបេតុងសណ្តរស្ទឹង​ក្នុង​ភូមិទឹកថ្លា​ សង្កាត់​ក្រាំងពង្រ​ ខណ្ឌដង្កោ​។
ជនរងគ្រោះ​ដែល​ស្លាប់​បាត់​បង់​ជីវិត​នោះ​​ ទេព្យ កុសល់ ​ភេទប្រុស​ អាយុ​ប្រហែល២៥ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មកររោងចក្រ មិនទាន់ស្គាល់អាស័យដ្ឋាន​ (ស្លាប់នៅកន្លែងកេីតហេតុ)​និង​ម្នាក់​ទៀត​ឈ្មោះ​ខាត់ លឹម​ភេទប្រុស​ អាយុ​៣៨ឆ្នាំជនជាតិ​ខ្មែរ​ មុខរបរ​ កសិករ ស្នាក់នៅភូមិកំពង់ត្របែក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជាអ្នក​បើកបរ​ម៉ូតូ​ (រងរបួសធ្ងន់បញ្ជូនទៅសំរាក​ព្យាបាលនៅមន្ទីពេទ្យព្រះកុសុមៈ​)ដោយ​បើក​បរ​ម៉ូតូ​ម៉ាក​ហុងដា សេ១២៥ ​ពណ៏ខ្មៅ ពាក់ស្លាកលេខ​ កំពង់ចាម ១Q-១៦៩១។ចំណែកឯ​អ្នក​បើកបរ​រថយន្ត​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ ហួត រី ភេទប្រុស ​អាយុ​ ២៧ ឆ្នាំ​ ជនជាតិ​ខ្មែរ​ ស្នាក់​នៅ​ភូមិ​ត្រពាំកេះ ឃុំត្រពាំងកក់ ​ស្រុកត្រាំកក់ ខេត្ត​តាកែវ​។ដោយ​បើក​បរ​រថយន្ត​ម៉ាកនីសសាន់ ពណ៌កាប់ស្តាំង ពាក់ស្លាកលេខ ចង្កូតស្ដាំ PP-១៦៦៨។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជន​រងគ្រោះ​ទាំង​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣ក្នុងទិសដៅពី​ត្បូង​ទៅ​ជើង​។លុះមកដល់ចំនុចកើតហេតុ​ស្រាប់​តែ​បេីកបរម៉ូតូឆ្លងផ្លូវពីលិចទៅកេីតខ្វះការប្រុងប្រយ័ត្ន​ក៏​មាន​រថយន្ត​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣ជាន់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុកម៉ូតូបណ្តាលអោយសមនុស្ស១នាក់ស្លាប់និង​របួសធ្ងន់១នាក់នៅកន្លែងកេីត​ហេតុតែម្តង។
ក្រោយ​ពី​កើតហេតុ​គេ​ឃើញ​កម្លាំង​នគរបាល​មូលដ្ឋាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​នឹង​ឃាត់​ខ្លួន​អ្នក​បើកបរ​រថយន្ត​ព្រម​ទាំង​ទំនាក់ទំនង​រថយន្ត​សង្គ្រោះ​ដឹក​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសមៈ​ហៅ​មន្ទីរពេទ្យ​លោក​សង្ឃ​។​ចំណែកឯ​សាក​សពជន​រងគ្រោះ​ត្រូវ​កម្លាំង​នគរបាល​មូលដ្ឋាន​ប្រគល់​ទៅ​កម្លាំង​នគរបាល​នៃ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​ចាត់​ចែង​ធ្វើ​តាម​ផ្លូវ​ច្បាប់​និង​យក​រថយន្ត​ព្រម​ទាំង​ម៉ូតូ​យក​ទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះ​ស្រាយ​នូវ​ពេល​ក្រោយ​៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *