ពេទ្យ​សត្វ​អោយ​ឈ្មួញនាំជ្រូកខុស​ច្បាប់​ពី​ប្រទេស​វៀតណាម​ជិត១០០ក្បាលត្រូវកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តឃាត់មន្ត្រី(ពេទ្យ)ថា៖មានច្បាប់តែដឹកលើស

0
275

 

 

 

 

 

 

បន្ទាយមានជ័យ៖​ ប្រជាពលរដ្ឋ​សង្ស័យ​ពេទ្យ​សត្វ​ប្រចាំ​តាម​ច្រក​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ​ត្រូវ​រ៉ូវ​ជាមួយ​ឈ្មួញនាំជ្រូក​ខុស​ច្បាប់​ជិត១០០ក្បាលពីវៀតណាម ត្រូវបានកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តឃាត់មន្ត្រីពេទ្យថា៖មានច្បាប់តែដឹកលើស។​ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីព្រឹកថ្ងៃទី២១ខែឧសភាឆ្នាំ២០១៧ស្ថិតភូមិសាស្ត្រ​និង​ភូមិឈ្នួលត្រេតឃុំអូរបីជាន់ស្រុកអូរជ្រៅ។
ពាក់ព័ន្ធការឃាត់រថយន្ត២គ្រឿងដឹកជ្រូកឈ្មួញនាំចូលពីប្រទេសវៀតណាមមានឈ្មួញម្នាក់រកស៊ីដឹកជ្រូកនាំចូលពីប្រទេសវៀតណាមចូលមកខេត្តបន្ទាយមានជ័យដូចគ្នាបានប្តឹងទៅកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យថា៖ក្រុមហ៊ុន​ដប់បេយូខេអឹម(WKM)និងក្រុមហ៊ុនដានីដេងដឹកជ្រូកនាំចូលពីប្រទេសវៀតណាមចូលខេត្តបន្ទាយមានជ័យ ដឹកលើសច្បាប់ដឹកនាំចូលដែល​ត្រូវ​រ៉ូវ​ជាមួយមន្ត្រីពេទ្យបសុព្យាបាលហៅ(ពេទ្យ​សត្វ​)ខេត្តបន្ទាយមានជ័យ។
ក្រោយពេលទទួលបណ្តឹងភ្លាម​ហើយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យឃាត់រថយន្ត២គ្រឿងហើយហៅមន្ត្រីជំនាញពេទ្យចូលរួមពិនិត្យរាល់ឯកសារនាំចូលជ្រូកចូលពីប្រទេសវៀតណាម​ ខណៈ​នោះ​លោក ហ៊ុយ តូច ប្រធានការិយាល័យផលិតកម្មបសុព្យាបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ជ្រូកដែលនាំចូលដឹករថយន្ត២គ្រឿងនេះគឺជ្រូកមានច្បាប់ពីជំនាញត្រឹមត្រូវដែលក្នុងច្បាប់ក្រុមហ៊ុន​ដប់​បេយូខេអឹម(WKM)ដឹកចំនួន៤០ក្បាលនិងក្រុមហ៊ុនដានីដេងដឹកចំនួន៣៥ក្បាលសរុបចំនួន៧៥ក្បាលតែ២ក្រុមហ៊ុននេះដឹកលើស២០ក្បាល។
លោកបានបញ្ជាក់ថា៖តាមច្បាប់អនុក្រឹតលេខ១៦មន្ត្រីជំនាញត្រូវផាវិន័យលើកការដឹកជ្រូកលើសច្បាប់ចំនួន២០ក្បាលផាកវិន័យជាទឹកប្រាក់ពី១ទៅ៥លានរៀល ដោយលើកទី១គឺផាកវិន័យត្រឹមតែ២លាន៥សែនរៀលនិងធ្វើកិច្ចសន្យាអោយអនុវត្តន៍តាមច្បាប់។
តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋបានប្រាប់ថា​ ក្នុងខេត្តបន្ទាយមានជ័យស្ទើរតែបញ្ឈប់ការចិញ្ចឹមសត្វដូចជាជ្រូកព្រោះចិញ្ចឹមបានលក់តំលៃថោក​ ដោយជ្រូកកាលពីមុនឈ្មួញនាំចូលពីថៃតែពេលនេះឈ្មួញនាំជ្រូកចូលពីប្រទេសវៀតណាមទើបជ្រូកចិញ្ចឹមក្នុងស្រុកគ្មានតំលៃប្រជាពលរដ្ឋស្ទើតែឈប់ចិញ្ចឹមនាំគ្នាទៅរកការងារធ្វើនៅប្រទេសថៃ។
ប្រជាពលរដ្ឋសំណុំពរដល់ដល់រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទត្រូវបង្កើនការយកចិត្តទុកដាក់ការចិញ្ចឹកសត្វក្នុងស្រុកនិងរកទីផ្សាដើម្បីលើកទុកចិត្តជូនប្រជាកសិករហើយត្រូវពិនិត្យសត្វដែលនាំចូលពីប្រទេសជិតការពារសុខភាពប្រជាពលរដ្ឋ​ជៀសវាង​កុំ​ឲ្យ​ទៅ​បំរើ​ការ​ងារ​នៅ​ស្រុក​គេ​៕​សិរសា​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here