អ្នកឧកញ៉ា គិត ម៉េង មានគេក្លែងគណនីFacebook ការពិតលោក គ្មាន​គណនី Facebook ផ្លូវការ​នោះទេ

ភ្នំពេញ៖ លោក ហ៊ុយ វណ្ណៈ ទីប្រឹក្សាទូរទស្សន៍CNN និង CNCបានឲ្យដឹងថា អ្នកឧកញ៉ា គិត ម៉េង ត្រូវបានជនខិលខូចមួយចំនួន បង្កើត Account Facebook យ៉ាងហោចចំនួន៤ ដោយយកឈ្មោះ និងរូបថតអ្នកឧកញ៉ា គិត ម៉េង ឬដាក់ថា Kith Meng ឬ Kith meng ហើយអ្នកឧកញ៉ា មិនដឹងពីគោលបំណងជនទាំងនោះឡើយ ប៉ុន្ដែមិនថាជននោះ បង្កើតក្នុងគោលបំណងអ្វីនោះទេ អ្នកឧកញ៉ា នឹងស្នើក្រុមហ៊ុនដើម្បីបិទចោលទាំងអស់។

លោក ហ៊ុយ វណ្ណៈ បានបញ្ជាក់ នៅយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ថា «មានគេបង្កើត Account Facebook យ៉ាងហោចចំនួន៤ ដោយយកឈ្មោះ និងរូបថតអ្នកឧកញ៉ា គិត ម៉េង ឬ ដាក់ថា Kith Meng ឬ Kith meng។ អ្នកឧកញ៉ា គិត ម៉េង គ្មាន គណនី Facebook ផ្ទាល់ខ្លួនទេ ហើយគាត់ក៏មិនប្រើ Facebook ដែរ»។
ជាមួយគ្នានេះ លោក ហ៊ុយ វណ្ណៈ បន្ថែមថា សូមឲ្យសាធារណជន កុំចាញ់កលឧបាយ ឬការឆបោកណាមួយ ជាទស្សនៈ ដំណឹង ឬអ្វីផ្សេងទៀតក្តី ដែលបង្កឡើងដោយគណនេយ្យ Facebook ដូចមានក្នុងរូបខាងលើនេះ៕
fn-2016-11-07-22-37-30-0

Leave a Reply

Your email address will not be published. Required fields are marked *