និស្សិត​សាកលវិទ្យាល័យ​កម្ពុជា​ប្រើប្រាស់​គ្រឿងញៀន​ច្រើន​ហួស​កំរិត​ រហូត​ដល់​វង្វេងវង្វាន់​លោត​ពី​លើ​អាគារ​សាលា​សកលវិទ្យាល័យ​កម្ពុជា​ជាន់​ទី​៥​

 

 

 

 

 

ភ្នំពេញ​៖​បុរសម្នាក់សង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ច្រើន​ហួស​កំរិត​វង្វេងវង្វាន់​លោតពីលេីអាគារសាលា​សកលវិទ្យាល័យ​ កម្ពុជា​ជាន់ទី៥ស្លាប់នៅនឹងកន្លែងកេីតហេតុភ្លាមៗ​។​ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលា​ម៉ោង​១:៣០នាទី​រសៀល​ថ្ងៃទី២២ ខែ​ឧសភា​ឆ្នាំ​ ២០១៧​ស្ថិត​នៅ​បរិវេណ​សកលវិទ្យាល័យកម្ពុជា ជាប់ស្ថារនីយទូរទស្សអាសុីរអាគ្នេយ៍​ក្នុង​ភូមិ​ ចុងអង្គ​ខាង​កើត​​សង្កាត់​ទឹក​ថ្លា​ខណ្ឌ​សែន​សុខ​។
ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ ឡេន​ ភេទប្រុស​អាយុ​៣០ឆ្នាំ​ មុខ​របរ​និស្សិត​​ ស្នាក់នៅ​សង្កាត់​ទឹក​ល្អក់​២ខណ្ឌ​ទួលគោក​រាជធានី​ភ្នំពេញ​។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជន​រងគ្រោះ​ចូល​ទៅក្នុង​សាលា​។រួច​បន្ត​ទៅ​ក្នុង​បន្ទប់​សាលា​ក៏​សម្រេច​ចិត្ត​លោត​ពី​លើ​អាគារ​ជាន់​ទី​៥ចុះ​មក​ដី​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ​តែ​ម្តង​ទៅ​។
តាម​ប្រភព​ព័ត៌មាន​ពី​លោក​វរៈ​សេនី​យ៍​ឯក​ ម៉ក់​ ហុង​អធិការ​នគរបាល​ខណ្ឌ​សែនសុខ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​តាម​ទូរស័ព្ទ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់​បង់​ជីវិត​នេះ​ពុំ​បាន​សិក្សា​នៅ​សាកលវិទ្យាល័យ​ខាង​លើ​នោះ​ទេ​ គឺ​ជា​បុរសដែលដើរ​រក​ទិសដៅ​មិន​ពិត​ រួច​បែប​ថ្នាំ​សង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ច្រើន​ហួស​កំរិត​ទើប​វង្វេងវង្វាន់​បាន​លោត​ពី​លើ​អាគារ​ដូច្នេះ។
ក្រោយ​ពី​កើតហេតុ​គេ​ឃើញ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​មូលដ្ឋាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ត្រួតពិនិត្យ​ជុំវិញ​កន្លែងកើតហេតុ​ព្រម​ទាំង​ធ្វើ​កោសល្យវិច័យ​។​
បច្ចុប្បន្ននេះ​សាកសព​ជន​រងគ្រោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែនសុខ​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារ​សាច់ញាតិ​បង​ប្អូន​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​គេហដ្ឋាន​។
គួរ​បញ្ជាក់​ថា​៖​អ្វី​ដែល​ធ្វើ​អោយ​ហួស​ចិត្ត​នោះ​កម្លាំង​សន្តិសុខ​ដែល​យាម​ប្រចាំ​ការ​នៅ​សាកលវិទ្យាល័យ​ កម្ពុជា​ ព្យាយាម​បិទ​បាំង​អ្នក​សារព័ត៌មាន​យើង​មិន​អោយ​ចូល​យក​ព័ត៌មាន​សង្ស័យ​ជា​ករណី​ធាតុ​កម្ម​ហើយ​មើល​ទៅ​ទើប​ធ្វើ​បែបនេះ​៕​វាសនា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *