រថយន្ត​កូរ៉ូឡា​បើក​រ៉េ​ពេញ​ផ្លូវ​ត្រូវ​រថយន្តដឹកផ្លែឈើបុកពាក់កណ្តាលរងការចូចខាត់

 

 

 

 

ភ្នំពេញ៖ រថយន្តកូរ៉ូឡាបើករ៉េ​ត្រូវរថយន្តដឹកផ្លែឈើបុកពាក់កណ្តាលពេញទំហឹងរងការខូចខាត។ហេតុការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ២នឹង៤៥នាទីរំលងអាត្រាត ឈានចូលថ្ងៃទី២៣ខែឧសភា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ ជាតិលេខ៤ កែងផ្លូវសាលាសុវណ្ណភូមិ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។​

រថយន្តដឹកផ្លែឈើមួយគ្រឿង​ម៉ាក KIA គា ពណ៌សលាយខៀវពាក់ស្លាកលេខ 2N.6230បើកបរក្នុងទិសដៅ ពីលិច ទៅកើត កំពត ទៅភ្នំពេញ ។​ចំណែករថយន្តមួយទៀតម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2AI2721បើកបរក្នុងទិសដៅពីកើតទៅលិច ពីភ្នំពេញទៅ ខេត្ត។​

តាមប្រភពពត៌មានពីអ្នក រត់ម៉ូតូឌុប សុំមិនបញ្ចេញឈ្មោះ បាននិយាយថាមុនពេលកើតហេតុ គាត់បានឃើញ រថយន្តម៉ាកកូរ៉ូឡាពណ៌ទឹកប្រាក់ខាងលើបើកបរ ដោយ ស្រីធ្វើប្រុស រួមនាក់ដំណើ២នាក់បើកបរក្នុងទិសដៅពីកើតទៅលិច យ៉ាងលឿន ហើយបន្ទាប់មកស្រាប់តែឃើញរថយន្តម៉ាក គា ខាងលើបើកក្នុងទិសដៅបញ្ជាស់គ្នា។លុះបើកមកដល់កើតហេតុស្រាប់តែឃើញរថយន្តម៉ាកកូរ៉ូឡាខាងលើបើករ៉េចង្កូតមកផ្នែកខាងឆ្វេងហើយត្រូវរថយន្តដឹកផ្លែឈើ បុកចំពាក់កណ្តាលបណ្តាលអោយរួបគ្នា តែមិនបង្កអោយគ្រោះថ្នាក់ដល់មនុស្សឡើយ។​
បើតាមសំដីនាក់បើកបររថយន្តដឹកផ្លែឈើម៉ាក គា ខាងលើបាននិយាយថា រូបគាត់បានឃើញរថយន្តកូរ៉ូឡាខាងលើបើករ៉េមកមុខរថយន្តគាត់ហើយគាត់ជាន់ហ្រ្វាំង​មិនទាន់បានជាគាត់បុក។​
តាមសំដីពី​នារីធ្វើប្រុសបាននិយាយថា គាត់បានឃើញរថយន្តដឹកផ្លែឈើខាងលើបើករ៉េពេញផ្លូវយ៉ាងលឿន ហើយគាត់បានជៀសមកខាងឆ្វេង​តែជៀសមិនផុត បានបុករថយន្តគាត់ពេញទំហឹង ។​បើតាមឃើញហេតុការជាក់ស្តែង រថយន្តដឹកផ្លែឈើម៉ាក គា ខាងលើនៅចំណែកផ្លូវរបស់ខ្លួន ចំណែករថយន្តកូរ៉ូឡាខ្ទាតមកចំណើផ្លូវកែងម្ខាងខាងឆ្វេង​ពី​ខ្លួន។​

ក្រោយពេលកើតហេតុជំនាញចរាចរណ៌ខណ្ឌពោធិ៍សែនជ័យបានមកវាស់វែងនឹងយករថយន្តទាំង២គ្រឿងយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយ៕​សិរសា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *