



ភ្នំពេញ៖ បុរសម្នាក់មកពីផឹកសុីស្រវឹង ចូលម៉ាស្សាកោសជប់យកលុយដុល្លារក្លែងក្លាយអោយយកទៅដូរ។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ១២នឹង១៥នាទីរំលងអាត្រាតឈានចូលថ្ងៃទី២៣ ខែឧសភា ឆ្នាំឆ្នាំ២០១៧ ស្ថិតនៅជាប់ផ្លូវបេតុងទល់មុខការាស់សាំងសម ប្រាថ្នា ក្នុងភូមិព្រៃព្រីងខាងត្បូងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យដែលមានយីហោ រិទ្ធីសែនហេងម៉ាស្សាកោសជប់។
បុរសខាងលើមិនត្រូវបានគេស្គាល់ឈ្មោះនោះទេដោយជិះម៉ូតូម៉ាកហុងដាសេរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Z.8672 ។
តាមប្រភពពត៌ពីបុរសខាងលើចូលម៉ាស្សា បាននិយាយថា មុនពេលកើតហេតុរូបគាត់ទើបមកពីផឹកសុីស្រវឹងស្រាហើយ បានចូលម៉ាស្សានៅហាងខាងលើ។បន្ទាប់មករូបគាត់បានយកលុយអោយនារីខាងលើ ចំនួន៥០ដុល្លារ។លុះមួយសន្ទោះមកទើបនារីខាងលើប្រាប់ថាលុយរបស់គាត់ជាលុយក្លែងក្លាយ។
ចំណែកនារីម៉ាស្សាខាងលើបាននិយាយថាមុនពេលកើតហេតុហាងម៉ាស្សាខាងលើដោយមានស្រីៗចំនួន៣នាក់ជាអ្នកម៉ាស្សា ហើយគាត់មិនបានចាប់អារម្ភថាជាលុយក្លែងក្លាយ នាងបានយកលុយខាងលើទៅដូរនៅហាងខារ៉ាអូខេមួយកន្លែងជិតកើតហេតុ ក្រោយមកដោយគេប្រាប់ថាលុយខាងលើជាលុយក្លែងក្លាយ ហើយនាងយកលុយខាងលើអោយបុរសនោះវិញ។រួចបុរសខាងលើបាននិយាយថា លុយរបស់គាត់ជាពិតម្តេចយកលុយសែនអោយគាត់អញ្ចឹងហើយនាងបាននិយាយថា ទេលុយនឹងជាលុយគាត់ទេ។ ខណៈនោះភាគីខាងបុរសរករឿងនារីៗខាងលើហើយតេហៅមិត្តភ្ត២នាក់មកទៀត ពេលនោះនារីខាងលើបានទាក់ទងតេហៅបងប្អូនមកដែរ។ហើយកាជជែកគ្នាមិនត្រូវគ្នា ហើយបាននាំគ្នាមកប៉ុស្តិ៍អោយសមត្ថកិច្ចជួយវិនិច្ឆៃ។
ក្រោយពេលកើតហេតុបន្ទាប់ពីសមត្ថកិច្ចបានសួរនាំទៅភាគីទាំង២ម្នាក់ម្តងៗហើយ ខាងបុរសខាងលើសុំតែលុយអាប់អោយគាត់មកចំណែកនារីខាងលើបាននិយាយថាបានលុយពីណាអោយគាត់បើលុយគាត់ជាលុយសែន។ បន្ទាប់មកភាគីទាំង២សុំរាប់សំរួលស្មើគ្នា ហើយបុរសចូលម៉ាស្សាខាងលើនៅតាំងខ្លួនថាជាលុយពិតដដែល៕សិរសា