បុរសម្នាក់ជិះ​ម៉ូតូ​ស្រវឹង​ស្រា​ដួលបោកក្បាលនឹង ចិញ្ចើមថ្នល់ស្លាប់ភ្លាមៗ​នៅ​ខេត្ត​ព្រះសីហនុ​

0
191

 

 

ព្រះសីហនុ ៖ បុរសម្នាក់​ជិះ​ម៉ូតូស្រវឹង​ជោកជាំ​ដួល នៅពេលភ្លៀងរលឹម​ស្រិចៗ​បោកក្បាលទៅនឹង ចិញ្ចើ មថ្នល់ផុង​លលាដ៍​ក្បាល​ស្លាប់ភ្លាមៗនៅកន្លែកើតហេតុ ។ ហេតុការណ៍នេះបានកើតឡើងកាល​ពីវេលាម៉ោង ០០ និង ៣៩ នាទីរំលង​ឈានចូលថ្ងៃទី ២៣ ខែ​ឧសភា ឆ្នាំ ២០១៧ ស្ថិត​នៅចំណុចក្បែរ រោង​ចក្រ ញ៉ូវស្តាក្នុងភូមិ ០១ សង្កាត់លេខ ០១ ក្រុងព្រះសីហនុ ។

តាម​ប្រភព​ព័ត៌មាន​ពី​លោក វរៈសេនីយ៍ឯក អ៊ី សុខា ស្នងការរង ទទួលផែនសណ្តាប់ធ្នាប់បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយខ្លួនឯង ព្រោះ​ជនរងគ្រោះជិះម៉ូតូ ម៉ាក ហុងដា សេ ១២៥ ពណ៌ ខ្មៅពាក់ស្លាកលេខ ព្រះសីហនុ 1F1689 បើ់កបរ ក្នុងស្ថានភាពលឿន​ថែមទាំង​មានជាតិស្រវឹង ក្នុងទិសដៅ ចូលក្រុងព្រះសីហនុ ( ពីកើតទៅលិច ) ហើយបាន ដួលនៅពេលភ្លៀងរលឹមបោកក្បាលទៅនឹង ចិញ្ចើ ម ថ្នល់បណ្តាលអោយផុង លលាដ៍​ស្លាប់តែម្តង ។
តាម​ប្រភពដដែលបន្តថា ជនរងគ្រោះមានឈ្មោះ ដា ភេទប្រុស អាយុ៣០ ឆ្នាំ មានមុខរបរជាងផ្សារដែកម្តុំ ផ្សារលើ ក្រុងព្រះសីហនុ។
ក្រោយ​ពី​កើតហេតុ​គេ​ឃើញ​កម្លាំង​នគរបាល​មូលដ្ឋាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​ព្រម​ទាំង​ស្រាវជ្រាវ​ស្វែងរក​សាច់ញាតិ​បង​ប្អូន​មក​ទទួល​យក​សាកសព​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​គេហដ្ឋាន​៕សារ៉េត​

 

LEAVE A REPLY

Please enter your comment!
Please enter your name here