បុរស​ម្នាក់​ដើរ​ឆ្លង​ផ្លូវ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ហើយ​កិន​បណ្ដាល​អោយ​បែក​ក្បាល​ស្លាប់​

img_4512img_4511img_4485

ភ្នំពេញ ៖ បុរសម្នាក់បែកក្បាលធ្លាយខួរស្លាប់គួរអោយរន្ធត់ខណៈដែលដើរឆ្លងត្រូវរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកមកលឿនបុកនិងកិនអូសជាង១០ម៉ែត្រ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។
សាកសពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ព្រុំ អឿន អាយុ ៣៨ឆ្នាំមុខរបរកម្មកររោងចក្រស្នាក់នៅភូមិនៅភូមិអង្គ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅភូមិម្រិញ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះដើរនៅតាមបណ្តោយផ្លូវខាងលើក្នុងទិសដៅពីត្បូងទៅជើងរួចឆ្លងផ្លូវពីកើតទៅលិច ស្របពេលនោះក៏មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកធ្វើដំណើរតាមបណ្ដោយផ្លូវទំនប់កប់ស្រូវដូចគ្នាក្នុងទិសដៅស្របទិសគ្នាយ៉ាងលឿនជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកជនរងគ្រោះពេញទំហឹងព្រមទាំងកិននិងអូសជាង១០ម៉ែត្រ បណ្តាលអោយបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗគួរអោយរន្ធត់។បន្ទាប់មករថយន្តបង្កហេតុឃើញសភាពបែបដូច្នោះក៏បន្ថែមល្បឿនបើករត់គេចខ្លួនបាត់ស្រមោលសូន្យឈឹងតែម្ដងទៅ។
ក្រោយពេលកើតហេតុគេឃើញសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុដើម្បីធ្វើចរាចរណ៍និងទំនាក់ទំនងរកសាច់ញាតិជនរងគ្រោះមកទទួលសាកសពយកទៅធ្វើបុណ្យ។
បច្ចុប្បន្ននេះសាកសពជនរងគ្រោះត្រូវកម្លាំងនគរបាលមូលដ្ឋានប្រគល់ទៅក្រុមគ្រួសារនៃសពយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕សារ៉េត

 

Leave a Reply

Your email address will not be published. Required fields are marked *