
ភ្នំពេញ ៖ គួរឲ្យអាសូរជនអនាថាម្នាក់ស្លាប់ទៅយ៉ាងតៃហោងគ្មានអាចារ្យត្រូវបានប្រជាពលរដ្ឋប្រទះឃើញសាកសពនៅមុខអតីតតោពីរក្បែរស្ពាន៧មករា។ហេតុការណ៍នេះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៤:០០នាទីរសៀលថ្ងៃទី២៣ខែឧសភាឆ្នាំ២០១៧ នៅលើឃឿនព្រះភិរុណក្នុងសួនច្បារតោពីផ្លូវលេខ ១២៨កែងផ្លូវលេខ១១០ក្រុមទី៣០ភូមិទី៨សង្កាត់ ទឹកល្អក់ទី ១ ខណ្ឌទួលគោក។
សាកសពជនអាណាថាមិនត្រូវបានគេស្គាល់ឈ្មោះនិងទីលំនៅពិតប្រាកដនោះទេភេទប្រុសសក់រួញអង្គាដី សម្បុរខ្មៅស្រអែម មាឌស្គមគ្មានពាក់អាវទេ ស្លៀកខោខៅប៊យជើង
វែងពណ៏ខៀវកំពស់ ១,៦៨ម៉ែត្រដៃស្តាំមានចងស្បោងដាក់នំ០១។
តាមប្រភពព័ត៌មានពីបុរសម្នាក់ឈ្មោះ កែន លាវុធភេទប្រុសជាជាងជួសជុលរថយន្តបានមកអង្គុយលេងនៅក្រោដើមឈើ
ក្បែរស្ពានអាកាស៧មករាបានឃើញជនមិនស្គាល់អត្តសញ្ញាណភេទប្រុសអាយុប្រហែល៣០ឆ្នាំជាជនអណាថាដើរចេញពីក្រោមស្ពាន៧មករាតែម្នាក់ឯងមកដេកលើសួនព្រះ
ភិរុណ(អតីតតោពីរ)។លុះដល់ម៉ោងកើតហេតុខាងលើអ្នកបោសសំអាតសួនព្រះភិរុណ(តោពី)បានដើរបោសសំអាត
ស្រាប់តែប្រទះឃើញសាកសពជនអានាថាដេកស្លាប់នៅលើឃឿនព្រះភិរុណ រួចក៏មកប្រាប់ខ្លួន។បន្ទាប់មកខ្លួនក៏បន្តទៅរាយការណ៍កម្លាំងនគរបាលប៉ុស្ដិ៍ដែលនូវក្បែរកន្លែងកើតហេតុអោយចុះមកមើល។
ក្រោយពីកើតហេតុគេឃើញកម្លាំងនគរបាលមូលដ្ឋានចុះមកកន្លែងកើតហេតុថែមទាំងរាយការណ៍ទៅនគរបាលជំនាញនៃស្នងការរាជធានីភ្នំពេញដើម្បីធ្វើកោសល្យវិច័យ។
តាមប្រភពព័ត៌មានពីនគរបាលជំនាញនៃស្នងការរាជធានីភ្នំពេញបានអោយដឹងថា សាកសពស្លាប់ដោយសារគាំងបេះដូងពិតប្រាកដមែនពុំមានធាតុកម្មអ្វីកើតឡើងនោះទេ។
បច្ចុប្បន្ននេះសាកសពជនអនាថាត្រូវបានកម្លាំងនគរបាលជំនាញនៃស្នងការរាជធានីភ្នំពេញប្រគល់ទៅអោយនគរបាលប៉ុស្ដិ៍យកទៅចាត់ការតាមប្រពៃណីនៅឯវត្តទឹកថ្លា៕សារ៉េត