ជិះ​ម៉ូតូ​ឆ្លង​ផ្លូវ​ត្រូវ​រថយន្ត​បុក​បណ្តាល​ឲ្យ​រង​របួស​បាក់​ឆ្អឹង​ជើង​នៅ​រង្វង់​មូល​ចោមចៅ​

0
212

 

 

 

 

 

 

 

ភ្នំពេញ៖បុរសម្នាក់បើកម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តបុកបណ្តាលអោយរងរបួសធ្ងនបាក់ជើង។ហេតុការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ១០:៤០នាទីយប់​ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិត​នៅ​តាមបណ្តោយផ្លូវរង្វង់មូលចោមចៅ​ក្នុង​ភូមិព្រៃជីសាក់សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។

ម៉ូតូដែលបើកខ្វះការប្រុងប្រយ័ត្ន​ហុងដា​ សេរី​២០១៦ពណ៌ពាក់ស្លាកលេខ ភ្នំពេញ1FV 4059បើកបរពីផ្លូវវរងស្ររងចូល រង្វង់មូល(កើតទៅលិច ) ជិះម្នាក់ឯង។​ចំណែកឯ​រថយន្តម៉ាក ហាយឡេនឌ័រពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ5118 បើកដោយបុរសម្នាក់ចេញពីរង្វង់មូលទៅផ្លូវ សហព័ន្ធរុស្សី (ពីត្បូងទៅជើង )។​
តាមប្រភពពត៌មានពី​នគរបាល​ប្រចាំរង្វង់មូលចោមចៅ បានអោយដឹងថា មុនពេលកើតហេតុ គាត់ឃើញ រថយន្តម៉ាកហាយឡេនឌ័រពណ៌សខាងល​បើកបរក្នុងទិសដៅពីត្បូងទៅជើង។​លុះបើកមកដល់ចំណុះកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាក​ហុង​ដា​ ខាងលើ​បើក ក្នុងទិសដៅពីកើតទៅ លិច យ៉ាង លឿន យ៉ាងលឿន​ហើយឆ្លងមិនទាន់ផុតផង ត្រូវរថយន្តបុកបណ្តាលអោយឌួលហើយរងរបួសធ្ងន់ បាក់កជើងខាងឆ្វេង នឹងរងរបួសក្បាល។​បន្ទាប់មកជនរងគ្រោះត្រូវបានរថយន្តសាមុយឯកជន សម្ភពរស្មី បានដឹកជនរងគ្រោះភ្លាមផងដែរ។​

ក្រោយកើតហេតុ​នគរបាល​ជំនាញចរាចរណ៍ខណ្ឌបានចុះទៅធ្វើកំណត់រួចប្រគល់ទៅអោយចរាចរណ៍ក្រុងធ្វើការវាស់វែងនាំយករថយន្តនឹងម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ​៕​សិរសា​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here