ស្រវឹងស្រាបើកម៉ូតូឆ្លងផ្លូវទៅបុកម៉ូតូមួយគ្រឿងទៀតបណ្តាលអោយរងរបួសធ្ងន់អុំស្រីម្នាក់

 

 

 

 
ភ្នំពេញ​៖ បុរសម្នាក់​ស្រវឹងស្រា​បើកម៉ូតូឆ្លងផ្លូវទៅ​​ត្រូវ ទៅបុក ម៉ូតូមួយគ្រឿងទៀត បណ្តាលអោយឌួល​រងរបួសធ្ងន់​ស្ត្រី​ម្នាក់និង​ស្រាលម្នាក់។ហេតុការណ៍​នេះ​បង្ក​អោយមានការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង ៨:៣០នាទី​នាទីយប់​ថ្ងៃទី២៤ខែឧសភា ឆ្នាំ២០១៧ ស្ថិត​នៅ​តាមបណ្តោយផ្លូវ​សហពន្ធរុស្សីក្នុង​​ភូមិ​ព្រៃជីសាក់ សង្កាត់ចោមចៅ​ខណ្ឌពោធិ៍សែនជ័យ​។​
ម៉ូតូបង្កម៉ាក កែឆ្នៃ​ពណ៌ផ្កាឈូក អត់ស្លាក់លេខ បើកម៉ូតូឆ្លងផ្លូវ ក្នុងទិសដៅពីកើតទៅលិច ជិះម្នាក់ឯង​ក្នុងស្ថានភាពស្រវឹង។​ចំណែកឯ​ ម៉ូតូ​រងគ្រោះ​ម៉ាក​ស្មាស​ពណ៌ខ្មៅពាក់ស្លាក​លេខតាកែវ 1B6345ជិះគ្នា២នាក់ស្ត្រី​ម្នាក់​និង​ប្រុសមួយក្នុងទិសដៅ ពីជើងទៅត្បូងរងរបួសធ្ងន់។​

តាប្រភពពត៌​មាន​ពីកន្លែងកើតហេតុបាននិយាយថាមុនពេលកើតហេតុ គេឃើញម៉ូតូរងគ្រោះខាងលើ ជិះគ្នា២នាក់ស្ត្រី​ម្នាក់​និង​បុរស​ម្នាក់​ធ្វើ​ដំណើរ​ក្នុុងទិសដៅពីជើងទៅ​ត្បូង។ ​លុះបើកមកដល់ចំណុះកើតហេតុស្រាប់តែ ម៉ូតូបង្កខាងលើបានបើកឆ្លងផ្លូវ ជ្រុលទៅបុកម៉ូតូរងគ្រោះចំពាក់កណ្តាល ពេញទំហឹង បណ្តាលអោយរងរបួស អុំស្រីម្នាក់​និង​បុរស​ម្នាក់​ជា​បើកបររងរបួសស្រាល ។​
តាមប្រភពដដែលបានបន្តទៀតថាមុននឹងគ្រោះថ្នាក់គេឃើញម៉ូតូបង្កខាងលើពេលមិនទាន់ឆ្លងបានឌួលរួចម្តងរួចទៅហើយ។​រួចមកពេលបុកម៉ូតូជនរងគ្រោះភ្លាម នាក់បើកបរខាងលើបានទាក់ពាក្យ​សំដីនឹងខាងរងគ្រោះ​ហើយជេភាគីរងគ្រោះថែមទៀត។បន្ទាប់មកប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ខឹងបុរសម៉ូតូបង្កដែលស្រវឹងយ៉ាងខ្លាំង ហើយនាំគ្នាវាយ២នឹង៣ដៃ​តែមិនមានរងរបួសឡើយ​ទើប​ប្រគល់​អោយ​នគរបាល​ជួយអន្តរាគមន៍ភ្លាមៗផងដែរ។​

ក្រោយពេលកើតហេតុ ជនរងគ្រោះរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយឯកជន សម្ភពរស្មី បានដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបានជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យយកទៅរក្សាទុករងចាំការដោះស្រាយ​នៅ​ពេល​ក្រោយ​៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *