ទារិកាទើបនឹងកើតថ្មីៗ ត្រូវម្តាយយកទៅផ្លុងចោលក្បែររបងផ្ទះប្រជាពលរដ្ឋ

ភ្នំពេញ ៖ ទារិកាទើបនឹងកើតថ្មីៗមិនទាន់ជ្រុះទងផ្សិតផងនោះ ត្រូវបានឪពុកម្តាយអប្រិយ៍គ្មានក្តីមេត្តាយកទៅផ្លុងចោលទាំងខ្លួនននលគកមានតែកន្សែងមួយរុំនៅក្បែររបងផ្ទះប្រជាពលរដ្ឋ ក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មិនដឹងតាំងពីពេលណានោះទេ។លុះ រហូតដល់ ម៉ោង៧ព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ទើបទារិកាស្រែកយំធ្វើឲ្យប្រជាពលរដ្ឋប្រទះឃើញ រើសយកទៅប្រគល់ជូនមណ្ឌល​សុខភាពសំរោងក្រោមដើម្បីថែទាំសុខភាពឲ្យល្អប្រសើរ។

បើតាមគ្រូពេទ្យសំរោងក្រោម បានឲ្យដឹងថា ទារិកាខាងលើ ទើបនឹងកើតថ្មីៗ ក្នុងអំឡុង២ទៅ៣ថ្ងៃតែប៉ុណ្ណោះ ហើយមិនមែនបង្កើតនៅមន្ទីរពេទ្យត្រឹមត្រូវឡើយគឺអាច បង្កើតនៅតាមផ្ទះ ។ រីឯសុខភាពទារិកាវិញជាធម្មតាទេ ដោយមានទម្ងន់៣គីឡូក្រាម សម្រាប់ថ្ងៃនេះ ៕ សុភា

Leave a Reply

Your email address will not be published. Required fields are marked *