នារី​ម៉ាស្សា​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ជួល​បន្ទាប់​ពី​ផឹក​ស្រា​ពេល​យប់​ស្រវឹង​

 

 

 
ភ្នំពេញ​៖​នារី​ម៉ាស្សា​ម្នាក់​ចេញ​ពី​ធ្វើ​ការ​ទៅ​បន្ទប់​ជួល​វិញ​បបួល​មិត្តភ័ក្ដិ​ផឹក​ស្រា​ថ្នាំ​ឡើង​ក្អួតចង្អោរ​ត្រូវ​មិត្តភ័ក្ដិ​ស្នាក់នៅ​បន្ទប់​ជាមួយ​គ្នា​កោស​ខ្យល់​អោយ​ ព្រឹក​ឡើង​ប្រទះឃើញ​សាកសព​ដេក​ស្លាប់​។ហេតុការណ៍​នេះ​បាន​ភ្ញាក់ផ្អើល​កាលពីវេលាម៉ោង​ ០៩:៤០នាទីព្រឹក​ ថ្ងៃទី ២៥​ខែ​ឧសភា​ឆ្នាំ​២០១៧នៅបន្ទប់ជួលលេខ៥ ផ្ទះលេខ ៦០ ផ្លូវលំក្រុមទី៣ ភូមិសន្សំកុសល្សទី ៣ ខណ្ឌមានជ័យ។
សាកសព​ជន​រងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ តិចស្រីពៅ ភេទ ស្រីអាយុ២៣ឆ្នាំមុខរបរម៉ាស្សានៅហាងទិតហួរម្តុំផ្សារដើមថ្កូវទីលំ​មាន​ស្រុក​កំណើត​នៅ​ភូមិដីឥដ្ឋឃុំស្តៅកន្លែង ស្រុក កៀនស្វាយខេត្ត កណ្តាល ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។
តាប្រភពពត៌​មាន​ពី​ឈ្មោះ លី​ សុភា ភេទស្រី អាយុ ២៤ ឆ្នាំ មុខរបរ ម៉ាស្សានៅហាងទិតហួរម្តុំផ្សារដើរថ្កូវ​ស្នាក់នៅ​បន្ទប់​ជួល​ជាមួយជនរងគ្រោះ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​កាល​ពី​ថ្ងៃទី២៤​ខែ​ឧសភា​ឆ្នាំ​២០១៧វេលម៉ោង២០.០០នាទីយប់​ខ្លួន​និងជនរងគ្រោះបានចេញពីធ្វើការមកដល់បន្ទប់ជួលក៏នាំគ្នាអង្គុយផឹកស្រាថ្នាំមានគ្នា៣ទៅ៤នាក់។​រហូតដល់ម៉ោង ០១.០០នាទីរំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី ២៥​ខែ​ឧសភា​ឆ្នាំ​២០១៧​ទើប​ឈប់ រួច​ខ្លួន​និងជនរងគ្រោះក៏ចូលដេកក្នុងបន្ទប់។​មួយសន្ទុះក្រោយមកជនរងគ្រោះក៏ក្អួត ពេលនោះ​ខ្លួន​បានជូតនិងកោសខ្យល់អោយជនរងគ្រោះក៏ដេក។ដោយជនរងគ្រោះដេកស្រម៉ុកខ្លាំងពេក​ខ្លួន​ក៏ចេញទៅដេកជាមួយមិត្តភក្ត្រ័នៅបន្ទប់ផ្សេងទៀត។លុះដល់ម៉ោង០៦:០០នាទី​ព្រឹក​ក៏មកចូលដេកបន្ទប់របស់ខ្លួនវិញ ឃើញជនរងគ្រោះកំពុងដេក ខ្លួនក៏ដេកក្បែរ​ជនរងគ្រោះ។​បន្ទាប់​មក​ម៉ោង ០៩:៤០នាទីព្រឹក​ថ្ងៃដដែល​ខ្លួន​ងើបងូតទឹកហើយដាស់ជនរងគ្រោះដើម្បីទៅធ្វើការទើបដឹងថា​ជន​រងគ្រោះ​ស្លាប់​បាត់បង់​ជីវិត​ទៅ​។
ក្រោយ​ពី​កើតហេតុ​គេ​ឃើញ​កម្លាំង​នគរបាល​មូលដ្ឋាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ព្រម​ទាំង​ទំនាក់ទំនង​នគរបាល​ជំនាញ​នៃ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​ចុះ​មក​ធ្វើ​កោសល្យវិច័យ​ទៅ​លើ​សាកសព​។
តាម​ប្រភព​ព័ត៌មាន​ពី​នគរ​បាល​ជំនាញ​នៃ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​បាន​អោយ​ដឹង​ថា​ សាក​សព​ជន​រងគ្រោះ​ពិត​ជា​ស្លាប់​ដោយសារ​ខ្យល់​គ​ប្រាកដ​មែន​។
បច្ចុប្បន្ននេះ​សាកសព​ជន​រងគ្រោះ​ត្រូវ​បានកម្លាំង​នគរបាល​មូលដ្ឋាន​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​គេហដ្ឋាន​៕សារ៉េត​

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *