ជន​សង្ស័យ​ម្នាក់​ត្រូវ​កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅឃាត់ខ្លួនដកហូតថ្នាំញៀនមួយចំនួន១កញ្ចប់តូច​

 

 

 

 

 

 

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅធ្វើការឃាត់ខ្លួនពាក់ព័ន្ធនិងការប្រើប្រាស់ថ្នាំញៀនកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៥ខែឧសភាឆ្នាំ២០១៧​ នៅបន្ទប់ជួល ភូមិព្រៃល្វា​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ​ ដកហូតថ្នាំញៀនមួយចំនួន។
​ ជនសង្ស័យឈ្មោះរ័ត្ន​ សំបូរ​ ភេទប្រុស​ អាយុ៣៧ឆ្នាំ​ មុខរបរើសអេតចាយ​ ស្នាក់នៅបន្ទប់ជួល​ ភូមិព្រៃល្វា​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។
​ តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោមចៅ​បានអោយដឹងថា​ មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ​ ដោយមានការសហការជាមួយប្រជាពលរដ្ឋដែលនៅក្បែរបានរាយការណ៍មកកាន់កម្លាំងនគរបាលប៉ុស្តិ៍ទើបសមត្ថកិច្ចចុះស្រាវជ្រាវនិងតាមដានរហូតចុះទៅធ្វើការឆែកឆេនៅក្នុងបន្ទប់ជួលរកឃើញថ្នាំញៀនម្សៅក្រាមថ្លាចំនួន១កញ្ចប់តូចនិងមួយកញ្ចប់តូចទៀតប្រើប្រាស់ជិតអស់។ ក្រោយមកទើបកម្លាំងធ្វើការឃាត់ខ្លួនយកទៅសាកសួនៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការបន្ត៕​សិរសា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *