


ភ្នំពេញ៖បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ចោរហៅអោយឌុបវាយប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាពនៅសង្កាត់ចោមចៅ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤:៣០នាទីទាបភ្លឺឈានចូលថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៧ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងក្នុងភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ អៀង សុខជា អាយុ៣៤ឆ្នាំមុខរបររត់ម៉ូតូឌុបស្នាក់នៅភូមិ កើតហេតុខាងលើ ម៉ូតូដែលបាត់ម៉ាកហុងដាសេរី២០១៤ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CP9912។
តាមប្រភពពត៌មានពីយជនរងគ្រោះបាននិយាយថាមុនពេលកើតហេតុរូបគាត់រងចាំម៉ូយនៅមុខផ្ទះសំណាក់៣ដុល្លា។បន្ទាប់មកក៏ឃើញជនសង្ស័យខាងលើរកម៉ូតូឌុបពីកន្លែងកើតហេតុទៅម្តុំផ្សារជិនជូរីក្នុងតំលៃ៦០០០៛ខណៈដែលខ្លួនឌុបបានចំងាយបន្តិចស្រាប់តែជនសង្ស័យវាយខ្លួនមួយដៃឡើងច្អុលរួចវាយតប់គ្នាទៅវិញទៅមក ប៉ុន្តែវាយមិនឈ្នះទើបជនសង្ស័យយកម៉ូតូទៅបាត់ដោយសុវត្ថិភាព។
ក្រោយពីកើតហេតុគេឃើញកម្លាំងនគរបាលមូលដ្ឋានសហការជាមួយនគរបាលខណ្ឌបានចុះទៅកន្លែងកើតហេតុដើម្បីត្រួតពិនិត្យនិងនាំជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលចោមចៅស្វែងរកចាប់ជនសង្ស័យយកមកផ្ដន្ទាទោសដាក់ពន្ធនាគារទៅតាមច្បាប់៕សារ៉េត