យុវជន​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ចាប់​ឃាត់​ខ្លួន​ពី​បទ​ប្រើប្រាស់​និង​ជួញ​ដូរ​គ្រឿង​ញៀន​

0
252

img_4495img_4498

ភ្នំពេញ៖យុវជនម្នាក់ដើររើសអេតចាយបែកគំនិតប្រើប្រាស់និងជួញដូរគ្រឿងញៀនត្រូវកម្លាំងនគរបាលខណ្ឌច្បារអំពៅចាប់ឃាត់ខ្លួន។ហេតុការណ៍នេះបានកើតឡើងកាលពីនថ្ងៃទី ០៧ខែខែវិច្ឆិកា ឆ្នាំ២០១៦ ម៉ោង២១និង០០នាទីយប់ ស្ថិតនៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ លំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ ទី២ ខណ្ឌច្បារអំពៅ ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ឈៀង វ៉ៃយុ ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រើសអេត ចាយ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅ។
តាមប្រភពព័ត៌មានពីកម្លាំងនគរបាលខណ្ឌច្បារអំពៅម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា នៅមុនពេលកើតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យ កម្លាំងនគរបាលមូលដ្ឋានសហការជាមួយកម្លាំងខណ្ឌបានធ្វើការតាមដានស្រាវជ្រាវអស់រយៈពេលយូរមកហើយ លុះមកដល់ថ្ងៃកើតហេតុស្រាប់តែប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពប្រើប្រាស់សារធាតុញៀនក៏ត្រូវកម្លាំងនគរបាលមូលដ្ឋានសហការជាមួយនគរបាលខណ្ឌចាប់ឃាត់ខ្លួនព្រមទាំងដកហូតបានវត្ថុតាងរួមមាន ៖
-ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) សរុប ០២កញ្ចប់ (១កញ្ចប់ថង់ធំល្មម,១កំណាត់ទុយោជ័រ)
-ឧបករណ៍សម្រាប់ជក់គ្រឿងញៀន ១កំប្លេ ។
-ដែកកេះកែច្នៃសម្រាប់ជក់គ្រឿងញៀន១ ។
បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារ អំពៅ ដើម្បីចាត់ការតាមនីតិវិធី៕សារ៉េត

 

LEAVE A REPLY

Please enter your comment!
Please enter your name here