ជន​សង្ស័យ​២នាក់​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​អោយ​កម្លាំង​នគរបាល​ខណៈដែល​ធ្វើ​សកម្មភាព​លួច​ឆក់​កាបូប​

 

 

 

ភ្នំពេញ​៖​ជន​សង្ស័យ​២នាក់​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​អោយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ជ័យជំនះ​ ខណៈដែល​ធ្វើ​សកម្មភាព​លួច​ឆក់​កាបូប​ពី​ជនរងគ្រោះ​ម្នាក់​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលា​ម៉ោង​២១:៣០នាទី​យប់​ថ្ងៃ​ទី​២៥ខែ​ឧសភា​ឆ្នាំ​២០១៧ស្ថិត​នៅមុខផ្ទះលេខ៥០ផ្លូវលេខ១៧២កែងផ្លូវលេខ២៣ភូមិ៨សង្កាត់ជ័យជំនះខណ្ឌដូនពេញរាជធានីភ្នំពេញ។ ជនសង្ស័យដែល​ត្រូវឃាត់ខ្លួន​ ទី​១.ឈ្មោះ ច្រឹង សំណាង ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរសិស្សសាលាវិទ្យាល័យសន្ធរម៉ុកមានទីលំនៅផ្ទះលេខ២២៧ផ្លូវលេខ២៧៨សង្កាត់ទួលសង្កែខណ្ឌឬស្សីកែវរាជធានីភ្នំពេញ​និង​ទី​២.ឈ្មោះ អុី​ ចាន់ដារ៉ា ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅផ្ទះលេខ១៣៥ផ្លូវលំសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ។ចំណែកឯ​ជនរងគ្រោះឈ្មោះនាង វ៉ាន់ថា ភេទស្រីអាយុ៣៩ឆ្នាំជនជាតិខ្មែរមុខរបរបុគ្គលិកភោជនីយដ្ឋាន មានទីលំនៅផ្ទះជួលផ្លូវលេខ១៣សង្កាត់ផ្សារចាស់ខណ្ឌដូនពេញ។
តាម​ប្រភព​ព័ត៌មាន​ពី​ជនរងគ្រោះ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​ខ្លួន​បាន​ជិះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវ​១៧២​ស្រាប់​តែ​ជន​សង្ស័យ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ខ្លួន​ជិះ​ម៉ូតូ​រត់​គេច​ត្រូវប្រជាពលរដ្ឋឃើញ​ទាន់​ដេញ​ចាប់​រួច​ព្រួតវាយបណ្តាលរបួសធ្ងន់ម្នាក់​និង​ម្នាក់​ទៀត​រងរបួស​ស្រាល​ទើប​ប្រគល់​អោយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ជ័យជំនះ​ព្រម​ទាំង​ដក​ហូត​វត្ថុតាងចាប់យកបានមានម៉ូតូមួយគ្រឿងម៉ាកC125ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CFI 4629 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព។ ដោយ​ឡែក​សំភារះបាត់បង់របស់​ជនរងគ្រោះ​មាន​ ៖​កាបូបយួរពណ៌ខ្មៅមួយ មានទូរស័ព្ទដៃមួយគ្រឿងម៉ាកខេមហ្វូនពណ៌ទឹកប្រាក់សុីមកាតលេខ០៨៦ ៩៣៥៩៧៧(ត្រូវជនសង្ស័យបោះចោលរកពុំឃើញ)។ បច្ចុប្បន្នជនសង្ស័យឈ្មោះច្រឹង សំណាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ដើម្បី​សាក​សួរ​និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​អធិការ​ខណ្ឌ​ដូនពេញ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​។ រីឯជនសង្ស័យឈ្មោះអុី​ ចាន់ដារ៉ា កំពុងដេកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ​៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *