




ភ្នំពេញ៖ ជនជាតិចិនម្នាក់ស្រវឹងស្រាបើករថយន្តបុកម៉ូតូបណ្តាលអោយរងរបួសធ្ងន់២នាក់ហើយបើករត់ជាច្រើនគីឡូម៉ែតទើបឃាត់បាន។ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង១រំលងអាត្រាតឈានចូលថ្ងៃទី២៧ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ទល់មុខខារ៉ាអូខេសែនអាល័យ KTV ភូមិត្រពាំងល្វា សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះទាំង២នាក់ដោយមិនស្គាល់ឈ្មោះដែលជិះម៉ូតូម៉ាកឌ្រីមសងសេរ៊ី២០១០ពណ៌ខ្មៅពាក់ស្លាកកណ្តាល1S3141បើកក្នុងទិសដៅពីត្បូងទៅជើង រងរបួសធ្ងន់ទាំង២នាក់។ ចំណែកឯរថយន្តបង្កម៉ាកVIGO ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2U,8427 បើកដោយបុរសជនជាតិចិនម្នាក់ក្នុងស្ថានភាពស្រវឹង ក្នុងទិសដៅស្របគ្នា។
តាមប្រភពពត៌មានពីកន្លែងកើតហេតុបាននិយាយថាមុនពេលកើតហេតុគេឃើញបុរសពីរនាក់បើកម៉ូតូម៉ាកហុងដាសេ១២៥ធ្វើដំណើរតាមបណ្ដោយផ្លូវ២០០៤ក្នុងទិសដៅពីត្បូងទៅជើងតិចៗហើយឈប់ជិតខារ៉ាអូខេ។បន្ទាប់មកស្រាប់តែឃើញ រថយន្តបង្កមាកVIGO ខាងលើបើកដោយបុរសជាជនជាតិចិនម្នាក់បើកក្នុងទិសដៅស្របគ្នាដោយមិនមានភ្លើងបំភ្លឺផ្លូវ ហើយបានបុកម៉ូតូរងគ្រោះពីក្រោយពេញទំហឹង អូសជាង១០ម៉ែត្រ។បន្ទាប់មករថយន្តបង្កខាងលើបានបើកភ្លើងវិញហើយរត់យ៉ាងលឿន។ពេលភ្លាមៗនោះកំលាំងអន្តរាគមន៍ម្នាក់បានឃើញហេតុការបានបើកម៉ូតូដេញរថយន្តខាងលើដោយបញ្ជាអោយកំលាំងជួយកាក់តាមផ្លូវ ហើយបើកតាមផ្លូវសហពន្ធរុស្សី ចំណុចស្តប់ ហាណូយសមត្ថកិច្ចគោលដៅបានដាក់រនាំងដែក កាត់ទទឹងផ្លូវ ហើយរថយន្តខាងលើបានបុករនាំងដែកបណ្តាលអោយខ្ចាត់ខ្ចាយថែមទាំងរត់បន្តទៀត ហើយសមត្ថកិច្ចដែលដេញពីក្រោយ បានបាញ់ទៅលើចំនួន៤គ្រាប់តែរត់យន្តបន្តរត់រហូត។តាមប្រភពពីកម្លាំងនគរបាលបានបន្តទៀតថា រថយន្តបង្កខាងលើបើកមកដល់ចំណុចផ្លូវ២៨គ្រួសារភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ដោយផ្លូវពិបាកបើកដោយមានជហុកច្រើនទើបឈប់។ចំណែកជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសាមុយសម្ភពរស្មីដឹកយកទៅសង្គ្រោះម្នាក់រងរបួសធ្ងន់បាក់ភ្លៅខាងឆ្វេង នឹងម្នាក់ទៀត រងរបួសធ្ងន់ដែរដោយរថយន្តសាមុយ សម្ភពពន្លឺនៅរង្វង់មូល CAMCOCT បានដឹកយកទៅសង្គ្រោះ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យបានចុះទៅធ្វើកំណត់រួចប្រគល់ទៅអោយចរាចរណ៍ក្រុងធ្វើការវាស់វែងនាំយករថយន្តនឹងម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕សិរសា