ស្រវឹងស្រាខឹងរឿងទំនាស់ចាស់ពីថ្ងៃយកដុំថ្មគប់ផ្ទះនឹងផ្លាកប៉ាន់ណូត្រូវ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​កាកាប​ឃាត់ខ្លួន​

0
187

 

 

 

 

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រា ខឹងរឿងទំនាស់ចាស់ ពីថ្ងៃយកដុំថ្មគប់ផ្ទះនឹងបំផ្លាញទ្រព្យសមត្តិ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនយក​មក​សាក​សួរ​នៅ​ប៉ុស្តិ៍​។ហេតុ​ការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១នឹង៣០នាទីថ្ងៃទី៣០ខែឧសភា ឆ្នាំ២០១៧ នៅផ្ទះសំអាងការអប្សរាខ្មែរស្តាយ ស្ថិតនៅតាមបណ្តោយផ្លូវ​២០១១ ភូមិតាងួន​សង្កាត់​កាកាប​ខណ្ឌពោធិ៍សែនជ័យ។​

ម្ចាស់ផ្ទះឈ្មោះ ម៉ម ខេមរា ភេទស្រី​អាយុ​៥៥ឆ្នាំ​មុខរបរជាងម្ចាស់សំអាងការ រស់នៅភូមិកើតហេតុខាងលើ។ចំណែកឯ​ជនបង្កឈ្មោះ សំវ៉ាន់ ហួរ​អាយុ៣២ឆ្នាំ(ជនជាតិវៀតណាម) មុខរបរលក់នំអាកោរ​ស្នាក់នៅ ផ្ទះជួល​តាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។​

តាមសំដីជនបង្ក​បានសារភាភថា នៅវេលាម៉ោង​៨នឹង៣០នាទីខ្លួនបានទៅរករឿងជាមួយក្មួយម្ចាស់ផ្ទះរួចម្តងមកហើយ ដោយខឹងរឿង​ក្មួយម្ចាស់ផ្ទះនឹងប្អូនរបស់ខ្លួន បានយកម៉ូតូរបស់ខ្លួនយកទៅសុីគ្រឿង អស់ជាង១០០ដុល្លារ។ហើយបន្ទាប់មកក្មួយម្ចាស់ផ្ទះ បាននិយាយថា ខ្លួនមិនបាននាំប្អូនរបស់គាត់ទៅសុីគ្រឿងទេ​ថែមទាំង​និយាយ​ថា​ ទៅសួរប្អូនខ្លួនទៅនណាជានាំ​ខណៈ​នោះ​ខ្លួនបានផឹកស្រាស្រវឹងបន្ទាប់មកនឹកឃើញរឿងខាងលើ​ក៏​យកដុំថ្មនឹងផើងផ្កាគប់នឹងវាយទៅលើផ្ទះខាងលើបណ្តាលអោយខូចខាតបែកបាក់អក្ស ផ្លាកប៉ាន់ណូ​ ជាច្រើនកន្លែង​ទើប​កម្លាំង​ នគរបាល​ប៉ុស្ដិ៍​ចុះ​មក​ឃាត់​ខ្លួន​បែប​នេះ​។

ក្រោយពេលកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងដោយទាមទាសំណងចំនួន១០០០ដុល្លារ៍​ហើយដោយជនបង្កខាងលើ​ស្រវឹងខ្លាំងពេក​រងចាំស្វាងស្រាសិននិងដោះស្រាយ​តាម​ក្រោយ​៕សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here