មនុស្ស​ប្រុសស្រី៣នាក់ត្រូវកម្លាំង​នគរបាលឃាត់ខ្លួនពាក់ពន្ធ័ករណីប្រើប្រាស់នឹងជួញដូគ្រឿងញៀន

0
243

img_4504

ខេត្តរតនគិរី៖ ជនសង្ស័យចំនួន៣នាក់ត្រូវកម្លាំងនគរបាលសង្កាត់បឹងកន្សែងចាប់ឃាត់ខ្លួន ខណៈដែលជនទាំងនេះរក្សាទុកសារធាតុញៀន។
ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង២នឹ០០នាទីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦នៅត្រង់ចំណុចវរសេនាតូចលេខ១ ស្ថិតនៅភូមិអូរកន្ទិលសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ជនសង្ស័យទាំង៣នាក់ត្រូវបានគេស្គាល់ទី១-ឈ្មោះសាន សុទ្ធ (ហៅងឺ)ភេទប្រុសអាយុ២៩ឆ្នាំជនជាតិខ្មែរមុខរបរជាងឈើ ឃាត់ខ្លួនបទល្មើសប្រើប្រាស់សារធាតុញៀនទី២-ឈ្មោះហួយ វណ្ណារា(ហៅបារាំង)ភេទប្រុសអាយុ៣៧ឆ្នាំជនជាតិខ្មែរមុខរបរបើកបរបើកបររថយន្ត ឃាត់ខ្លួនបទល្មើសប្រើប្រាស់សារធាតុញៀន ទី៣-ឈ្មោះ ញឹម ស្រីម៉ុចភេទស្រីអាយុ២២ ឆ្នាំជនជាតិខ្មែរ ជនសង្ស័យទាំង៣នាក់ខាងលើមានទីលំនៅបច្ចុប្បន្នភូមិអូរកន្ទិលសង្កាត់បឹងកន្សែងក្រុងបានលុងខេត្តរតនគិរី។
វត្ថុតាងរួមមានម្សៅក្រាមពណ៌សរ ថ្លា១ថង់ទម្ងន់ស្មើនិង១.៣៣ក្រាមសង្ស័យជាសារធាតុញៀននិងទូរស័ព្ទដៃ២គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់កំពុងឃាត់ខ្លួននៅការិយាល័យនគរបាលគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕សិរសា

 

LEAVE A REPLY

Please enter your comment!
Please enter your name here