បែកថ្នាំញៀន ដេញកាប់ឪពុកម្តាយផ្អើលពេញភូមិ

0
173

ភ្នំពេញ: យុវជនម្នាក់ បានទាញកាំបិតដេញកាប់ឪពុកម្តាយ ព្រមទាំងបំផ្លិចបំផ្លាញទ្រព្យ​សម្បត្តិ​ក្នុងផ្ទះអស់ជាច្រើនបង្កឲ្យក្រុមគ្រួសារទទួលរងការភិតភ័យរត់ចែកជើងគ្នារួចទើបសម្រេចចិត្ត ទៅប្តឹងនគរបាលឲ្យទៅចាប់ឲ្យខ្លួនបន្ទាប់ពីគេ​សង្ស័យថាយុវជនរូបនេះ​បែក​ថ្នាំដល់កំពូល លែងដឹងខុសត្រូវ ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីល្ងាចថ្ងៃទី២៩ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅបុរីសុខសាន្ត ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ជនសង្ស័យមានឈ្មោះ ញឹក សុផាន់ណា អាយុ៣៣ឆ្នាំ(នៅលីវ) មុខរបរមិនពិតប្រាកដ រស់នៅផ្ទះកើតហេតុខាងលើនិង មានស្រុកកំណើតភូមិស្មៅខ្ចី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

ប្រភពពត៌មានពីឪពុកម្តាយរបស់ជនសង្ស័យខាងលើបានឲ្យដឹងថា កូនប្រុសរបស់គាត់​ម្នាក់​នេះ លែងស្តាប់ដំបូន្មានឪពុកម្តាយបងប្អូនហើយ។ កន្លងមកតែងតែបំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​ក្នុងផ្ទះជាញឹកញាប់ បង្កបញ្ហាក្នុងគ្រួសារមិនចេះចប់ព្រោះតែទៅសេពគប់មិត្តភក្តិមិនល្អ និង​ទៅសេពគ្រឿងញៀនវង្វេងស្មារតី លែងស្គាល់បងប្អូនឪពុកម្តាយព្រមទាំង បង្កហិង្សា​ក្នុង​គ្រួសារ យកកាំបិតដេញកាប់ពួកគាត់ទៀតផង ។ជាក់ស្តែងនៅវេលាម៉ោង​៤និង១០នាទី​រសៀលថ្ងៃទី២៩ឧសភាឆ្នាំ២០១៧ ដោយសារអំណាចនៃគ្រឿងញៀន ធ្វើឲ្យកូនប្រុសរូប​នេះ​ហ៊ានយកកាំបិត ដេញកាប់​រូបគាត់បង្កឲ្យការភិតភ័យ រត់ចែកជើងគ្នា ហើយដោយសារ ទ្រាំលែងបានទើបពួកគាត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅឲ្យឃាត់ខ្លួនតែម្តង។

សមត្ថកិច្ចបានឲ្យដឹងថាក្រោយពីឃាត់ខ្លួនយុវជនរូបនេះ សមត្ថកិច្ច បាននាំខ្លួនគេទៅ​សាក​សួរ​នៅប៉ុស្តិ៍នគបាលចោមចៅ ដើម្បីអប់រំនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here