ជិះ​ម៉ូតូ​ឆ្លង​ផ្លូវ​ត្រូវ​រថយន្ត​បុក​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​

 

 
ខេត្តកណ្ដាល​៖​ បុរស​ម្នាក់​ជិះ​ម៉ូតូ​ឆ្លង​ផ្លូវ​ត្រូវ​រថយន្ត​បុក​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​សន្លប់​ស្ដូកស្ដឹង​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលា​ម៉ោង​១៧:៣០នាទី​ល្ងាច​ថ្ងៃ​ទី​៣០ខែ​ឧសភា​ឆ្នាំ​២០១៧​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១ក្នុង​ភូមិទួល​ក្រ​បៅ​ ឃុំ​គគីរ​ស្រុក​កៀនស្វាយ​។
ម្ចាស់ម៉ូតូឈ្មោះជា ង៉ុយ ភេទប្រុសអាយុ៣២ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិជយ័ឧត្ដម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ដោយ​បើកបរម៉ូតូមួយគ្រឿងម៉ាក់ស៊ុយសូគីស្មាស់ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1T.7702​។ចំណែកឯ​អ្នកបើកបររថយន្ដឈ្មោះFU CHAOHUI ភេទប្រុសអាយុ៤៤ឆ្នាំជនជាតិចិនស្នាក់នៅភូមិកំពង់ព្រាង ឃុំសិត្បូ ស្រុកស្អាងខេត្តកណ្ដាល។ដោយ​បើកបរ រថរយន្តមួយគ្រឿងម៉ាក់ Toyota Prius ពណ៌ស្ក មួយគ្រឿងពាក់ស្លាក់លេខភ្នំពេញ2R.8641។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជន​រងគ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​(ភ្នំពេញទៅ​អ្នកលឿងទៅ​)។លុះ​មក​ដល់​កន្លែង​កើត​ហេតុ​ស្រាប់​តែ​អ្នក​ជិះ​ម៉ូតូ​ឆ្លងថ្នល់តែឆ្លងមិនផុតក៏ត្រូវរថយន្តមួយគ្រឿងប្រភេទ TOYOTA PRIUSបើកបរបញ្ច្រាស់ទិសគ្នាបុកបណ្ដាលអោយ​ជនរងគ្រោះ​រងរបួសធ្ងន់។​ក្រោយ​ពី​កើតហេតុ​គេ​ឃើញ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​មូលដ្ឋាន​ចុះ​ទៅ​កន្លែង​កើត​ដើម្បី​ធ្វើ​ចរាចរណ៍​ព្រម​ទាំង​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​ដោយ​ឡែក​ម៉ូតូ​ជនរងគ្រោះ​និង​រថយន្ត​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​មូលដ្ឋាន​ប្រគល់​​អោយ​នគរបាល​ជំនាញ​នៃ​អធិការ​ស្រុកកៀន​ស្វាយ​​យក​ទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះ​ស្រាយ​នូវ​ពេល​ក្រោយ​៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *