នារី២នាក់ត្រូវបានជនសង្ស័យ២នាក់ជិះធ្វើសកម្មភាពឆក់កាបូបលុយបានសម្រេចគេចខ្លួនបាត់ដោយសុវត្តិភាពមិន​ខ្វល់​ពី​សមត្ថកិច្ច​

 

 

 

ភ្នំពេញ៖​ នារី២នាក់បាមជិះម៉ូតូឌុបគ្នាធ្វើដំណើរតាមដងផ្លូវត្រូវជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូសុីរ៉ូស១គ្រឿងមកធ្វើសកម្មភាពឆក់ការបូបបានសម្រេចហើយគេចខ្លួនបាត់ដោយសុវត្តិភាព​ កាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់​ ថ្ងៃទី៣១ខែឧ​ សភា​ឆ្នាំ២០១៧​នៅចំណុចមុខខាងកើតវត្តអង្គតាមិញ​ ផ្លូវបេតុង​ ភូមិគោកចំបក់​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យជ័យ។
​ ជនរងគ្រោះ ឈៀង​ រដ្ឋា​ ភេទស្រីអាយុ២៣ឆ្នាំ​ មុខរបធវើការក្រុមហ៊ុន​ ស្នាក់នៅបន្ទប់ជួល​ ភូមិដំណាក់ធំ២​ សង្កាត់ស្ទឹងមានជ័យ។
​ តាម​ប្រភព​ព័ត៌មាន​ពី​នារីរងគ្រោះបានអោយដឹងថា​ នៅមុនពេលកើតហេតុរូបនាងបានជិះម៉ូតូម៉ាកឃ្លីក​ ពណ៍សលាយក្រហម​ ពាក់ស្លាក់លេខភ្នំពេញ1 AP 6391 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង​ ក្នុងទិសពីជើងត្បូងទៅជើងខណះមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកសីុរ៉ូស​ គ្មានស្លាកលេខ​ ធ្វើដុះណើរមកពីក្រោយហើយបានធ្វើសកម្មភាពឆក់ការបូបនារីដែលអង្គុយពីក្រោយបានសុំ្រេចហើយគេចខ្លួនបាត់ដោយសុវត្តិភាព។
​ សម្ភារះដែលបាត់បង់នោះមានអត្តសញ្ញាណប័ណ្ណ​ លុយចំនួន៦០ដូល្លារ​ ។
​ ក្រោយពលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅដើម្បីងាយស្រួលសមត្ថកិច្ចស្រាវជ្រាវបន្ត៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *