ជនសង្ស័យ២នាក់ក្នុងចំណោម៣នាក់ត្រូវ​កម្លាំង​នគរបាល​ឃាត់​ខ្លួន​ពី​បទ​វ៉ៃ​ស្លាប់​ទម្លាក់នៅព្រែកទន្លេវៃគោ

img_4502img_4501img_4503

ខេត្តស្វាយរៀង៖ជនសង្ស័យ២នាក់ក្នុងចំណោម៣នាក់ត្រូវកម្លាំងនគរបាលជំនាញស្នងការនគរបាលខេត្តស្វាយរៀងបានធ្វើការឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី៧ខែវិឆ្ឆិការឆ្នាំ២០១៦នៅស្រុកចន្ទ្រាពាក់ពន្ធ័និងករណីឃាដកម្មដោយយកជនរងគ្រោះទម្លាក់នៅព្រែកទន្លេវៃគោក្រុងស្វាយរៀងធ្វើអោយមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី៤ខែវិឆ្ឆិការឆ្នាំ២០១៦កន្លងមកនេះ។

តាមប្រភពព័ត៌មាននគរបាលខេត្តបានអោយដឹងថាក្រោយពីសមត្ថកិច្ចជំនាញ បានធ្វើការស៊ើបអង្កេតករណី សាក សពអណ្ដែតទឹកកាល ពីថ្ងៃ ទី០៤ខែវិឆ្ឆិការ២០១៦ ម៉ោង ០៨:១០ ក្នុងទន្លេវ៉ៃគោ ភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង  សមត្ថកិច្ចជំនាញបានរកឃើញ សាក សពនេះ ជាជនជាតិវៀតណាម  មានឈ្មោះ  ឡេ វ៉ាន់ទ្រុង អាយុ ៣៣ ឆ្នាំ ប្រុស រស់នៅឃុំមីគ្វីតី ស្រុកឌឹកវ៉េ ខេត្តឡុងអាន តាមការពិនិត្យរបស់ក្រុមការងារបច្ចេកទេស និងគ្រូពេទ្យ ជំនាញសន្និដ្ឋានថា ស្លាប់ដោយករណីឃាតកម្ម ។ប្រភពបន្តថាក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍កឹង ឃន ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជាឲ្យ លោក វរសេនីយ៍ទោកែវ សុថានាយការិយាល័យព្រហ្ម ទណ្ឌកំរិតធ្ងន់ដឹកនាំកម្លាំងជំនាញសហការជាមួយអធិការដ្ឋាននគរបាលស្រុកចន្ទ្រា និងប៉ុស្តិ៍រដ្ឋបាលសំរោង រហូតនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ០៧:១០នាទីនេះ បានធ្វើការ ឃាត់ខ្លួនជនសង្ស័យបាន ០២ នាក់៖១- ឈ្មោះសួស ចាន់រ៉ា (ហៅងោយ) ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ។២- ឈ្មោះឆា ក្រី ភេទប្រុស  អាយុ២៩ឆ្នាំមានទីលំនៅ ភូមិដូនទៃ ឃុំទួលស្តី ស្រុកចន្ទ្រា ។តាមចម្លើយរបស់ជនសង្ស័យបានសារភាពថា បក្ស ពួករបស់គេមានគ្នាចំនួន ០៣នាក់ បានធ្វើសកម្មភាព ចាប់ ជនរងគ្រោះដាក់ក្នុងរថយន្ត នៅចំណុចមុខ កាស៊ីណូដាលីន  ស្ថិតនៅក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ហើយដឹកយកមក វាយឲ្យសន្លប់រួចបោះ ក្នុងទឹកទន្លេវ៉ៃគោ  ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង នាវេលាម៉ោង ០១:១០នាទី កាល ពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ពិតប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់កំពុងកសាងសំណុំ រឿងចាត់ការតាមច្បាប់ព្រមទាំងស្វែងរកចាប់ខ្លួនជន សង្ស័យម្នាក់ទៀតយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕សិរសា

 

Leave a Reply

Your email address will not be published. Required fields are marked *