លោក​ស្រី​ព្រះ​រាជ​អាជ្ញា​រង​ ស៊ូ​ សុជាតា​ ដោះលែង​បុរស​ជនជាតិ​ចិន​ម្នាក់​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​​របួស​ធ្ងន់​

 

 

 

 

 

ខេត្ត​កណ្តាល​៖​ក្រោយ​ការ​សាកសួរ​ពេញ​មួយ​រសៀល​ថ្ងៃទី​៣១​ ខែ​ឧសភា​ ឆ្នាំ​២០១៧លោក​ស្រី​ ស៊ូ​ សុជាតា​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​បាន​សម្រេច​ដោះលែង​បុរស​ជនជាតិ​ចិន​ម្នាក់​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ បន្ទាប់​ពី​បង្ក​គ្រោះថ្នាក់​ចរាចរ​បណ្តាល​ឲ្យ​បុរស​ម្នាក់​របួស​ធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ រាជធានីភ្នំពេញ​ ។
តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​ជនរងគ្រោះ​ អះអាងថា​ ខ្លួន​សុខចិត្ត​ទទួល​សំណង​ចំនួន​៤​០០០ដុល្លារ​អាមេរិក​ ហើយ​ព្រម​ដក​ពាក្យ​បណ្ដឹង​ តែ​ការ​សម្រេច​យ៉ាងណា​នោះ​ជា​សមត្ថកិច្ច​របស់​តុលាការ​ជា​អ្នក​ធ្វើការ​ដោះស្រាយ​​ ។

អ្នក​ច្បាប់​មួយ​រូប​ អះអាង​ថា​ ការ​ដក​ពាក្យ​បណ្ដឹង​របស់​ជនរងគ្រោះ​មិន​អាច​បញ្ចប់​បណ្ដឹង​អាជ្ញា​បាន​ទេ​ ។​ មន្ត្រី​តុលាការ​ ថ្លែង​ថា​ បើ​ទោះ​ជា​មាន​ដោះលែង​ជនសង្ស័យ​ក៏ដោយ​ តែ​នីតិវិធី​នៅ​ដើរ​ទៅ​មុខ​ដដែរ​ មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ​។

នគរបាល​ស្រុក​កៀនស្វាយ​ បញ្ជាក់​ថា​ ជនសង្ស័យ​ឈ្មោះ​ XIA​ JIN ភេទប្រុសអាយុ៣១ឆ្នាំ​ ជនជាតិចិន ស្នាក់នៅក្នុង
រោងចក្រសួនឧស្សាហកម្ម សំរោងធំ មានមុខងារប្រធានផ្នែកត្រួតពិនិត្យសំលៀកបំពាក់ក្នុងរោងចក្រ ស្ថិតក្នុង ភូមិព្រែកត្រែងឃុំសំរោងធំស្រុកកៀនស្វាយ។

ហេតុការណ៍​នេះ​ កើត​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​៣០​ ខែ​ឧសភា​ នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​១៦និង​១៧​ ភូមិ​ទូល​ក្របៅ​ ឃុំ​គគីរ​ ស្រុក​កៀនស្វាយ​ ។

តាម​ការ​បញ្ជាក់​ពី​នគរបាល​ស្រុក​កៀនស្វាយ​បាន​មាន​ប្រសាសន៍​​ថា​ ករណីនេះបណ្ដាលមកពីជនរងគ្រោះបើកម៉ូតូឆ្លងផ្លូវបញ្ច្រាស​ទិស ពីឆ្វេងមកស្ដាំខ្វះការ​ប្រុង​ប្រយ័ត្ន។​ ចំណែករថយន្តធ្វេសប្រហែសមិនបានមើលស្ថានភាពផ្លូវខាងមុខគ្រប់ជ្រុងជ្រោយ​ទើប​បណ្ដាល​ឲ្យ​មាន​បដិហេតុ​បែប​នេះ​៕​សិរសា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *