បុរស​ម្នាក់​ឆក់​ខ្សែ​ភ្លើង​ស្លាប់​ទុក​ប្រពន្ធ​កូន​ចោល​កំព្រា​

 

 
ភ្នំពេញ​៖​បុរស​ម្នាក់​ជា​ជាង​ក្រឡឹង​ត្រូវ​ខ្សែ​ភ្លើង​ឆក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​ ចោល​ប្រពន្ធ​កូន​អោយ​នូវ​កំព្រា​កណ្តោច​កណ្ដែង​ទាំង​វ័យ​ក្មេង​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលា​ម៉ោង​៧:០០នាទី​ព្រឹក​ថ្ងៃ​ទី​១ខែ​មិថុនា​ឆ្នាំ​២០១៧​ស្ថិត​នៅ​ភូមិ​ព្រៃ​ស្វាយ​សង្កាត់​ស្នោរ​ខណ្ឌ​ពោធិ៍​សែនជ័យ​។
ជនរងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ ចុក វី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងក្រឡឹង ស្រុកកំណើត ឃុំព្រៃជិក ស្រុកត្បូងឃ្មុំ ខេត្តកំពុងចាម បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​កើត​ហេតុ​ខាង​លើ​។
បច្ចុប្បន្ននេះ​សាកសព​ជន​រងគ្រោះ​ត្រូវ​បានកម្លាំង​នគរបាល​មូលដ្ឋាន​សហការ​ជាមួយ​នគរបាល​ជំនាញ​នៃ​អធិការ​រាជធានី​ភ្នំពេញ​ធ្វើ​កោសល្យវិច័យ​៕​សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *