ជន​សង្ស័យ​២នាក់​ត្រូវ​កម្លាំង​នគរបាលក្រុងសួងឃាត់ខ្លួនពាក់ពន្ធ័និងសារធាតុញៀន

0
329

img_4507img_4505

ខេត្តត្បូងឃ្មុំ ៖ ជនសង្ស័យចំនួន២នាក់ត្រូវបានកម្លាំងអធិការនគរបាលក្រុងសួង ធ្វើការឃាត់ខ្លួនជាមួយវត្ថុតាងសង្ស័យជាសារធាតុញៀន។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១៧នឹង០០នាទីល្ងាច ថ្ងៃទី៧ ខែវិច្ឆការ ឆ្នាំ២០១៦ នៅចំណុចភូមិតូង សង្កាត់_ក្រុងសួង ខេត្តត្បូងឃ្មំ។
តាមប្រភពព័ត៌មានពីលោកវរសេនីយត្រី ឈន សុ ធន អធិការនគរបាលក្រុងសួងបានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ស៊ុន វណ្ណា ហៅ ខ្លា ភេទប្រុស អាយុ២៩ឆ្នាំ ទី២ ឈ្មោះ ឈាន គា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ_ឃុំកន្លែងកើតហេតុខាងលើ។
លោកអធិការបន្តឲ្យដឹងថា ករណីនេះកម្លាំងជំនាញ ដកហូតវត្ថុតាង ថ្នាំញៀន ចំនួន ៦កញ្ចប់ (កញ្ចប់ធំ ១និងកញ្ចប់តូចចំនួន ៥) ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ១គ្រឿង និងថង់វេចខ្ចប់មួយចំនួន ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបាននាំយកទៅកន្លែងអធិការដ្ឋានដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនិតិវិធីច្បាប់៕សិរសា

 

LEAVE A REPLY

Please enter your comment!
Please enter your name here