ម៉ូតូ​នឹង​ម៉ូតូ​ប៉ៈ​ដៃ​ចង្កូត​គ្នា​បណ្ដាល​អោយ​រង​របួស​ធ្ងន់​ទាំង​សងខាង​

 

 

 

 

 
ភ្នំពេញ​៖​មាន​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ ខណៈ​ដែល​ជន​រង​គ្រោះ​ជិត​ម៉ូតូ​ប៉ៈ​ដៃ​ចង្កូត​គ្នា​បណ្ដាល​អោយ​រង​របួស​ធ្ងន់​ទាំង​សងខាង​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលា​ម៉ោង​៨:៤៥នាទី​យប់​ថ្ងៃ​ទី​២ខែ​មិថុនា​ឆ្នាំ​២០១៧ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​២៧១ទល់​មុខ​មន្ទីរ​ពេទ្យ​ព្រះ​កុសមៈ​ហៅ​មន្ទីរពេទ្យ​លោក​សង្ឃ​ ក្នុង​សង្កាត់​ទឹក​ល្អក់​២ខណ្ឌ​ទួលគោក​។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានអោយដឹងថា​នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជនរងគ្រោះជិះម៉ូតូម៉ាកzoomer X ពាក់​ស្លាក​លេខភ្នំពេញ1GE-7683ធ្វើដំណើរពីត្បូងទៅ​ជើង​លុះ​មកដល់ចំណុចកើតហេតុក៏មានម៉ូតូHoda dream ពណ៌ខ្មៅពាក់ផ្លាកលេខព្រៃវែង 1J-2247ក្នុងទិសដៅស្របឝ្នាក៏ទាក់ដៃចង្កូតបណ្តាលអោយរបួសធ្ងន់​ទាំង​សងខាង​។​ក្រោយ​ពី​កើតហេតុ​គេ​ឃើញ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​មូលដ្ឋាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​ព្រម​ទាំង​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។ចំណែកឯ​ម៉ូតូទាំងពីរត្រូវបាន​កម្លាំង​នគរបាល​វាស់វែងយកទៅរក្សាទុកនៅអធិការដ្ផានខណ្ឌទទួលគោកដើម្បីដោះស្រាយទៅតាមច្បាប់៕​ខុងមីង​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *