ស្រវឹងខ្លាំងចូលមន្ទីរពេទ្យរុំរបួស បែរជាបង្កជម្លោះជាមួយក្រុមសន្តិសុខផ្អើលមន្ទីរពេទ្យ

0
186

ភ្នំពេញៈ បុរសម្នាក់ស្រវឹងជោកជាំបានជិះម៉ូតូមួយគ្រឿង ចូលក្នុងមន្ទីពេទ្យព្រះកុសុមៈ ទាំងមានសភាពបែកមុខបែកមាត់ ហូរឈាមពេញមុខ។ពេលទៅដល់មិនចូល​ឲ្យគ្រូពេទ្យរុំរបួសទេ បែរជាទៅទៅអង្គុយនៅក្នុង បរិវេណមន្ទីពេទ្យធ្វើព្រងើយហើយពេលឃើញដូច្នោះក្រុមសន្តិសុខមន្ទីរពេទ្យបានទៅសួរនាំ ស្រាប់តែបុរសនេះខឹង បានស្ទុះទៅវាយសន្តិសុខទាងកំរោល បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្នុងមន្ទីពេទ្យព្រះកុសុមៈ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

បុគ្គលិកសន្តិសុខមន្ទីពេទ្យព្រះកុសុមៈម្នាក់ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់ឃើញបុរសមិនស្គាល់ឈ្មោះម្នាក់មាន វ័យប្រហែលជិត៣០ឆ្នាំ បានបើកបរម៉ូតូមួយគ្រឿង ម៉ាក ធូដេ ពណ៌ស មិនចាំស្លាកលេខចូលមកក្នុងមន្ទីរពេទ្យព្រះកុសុមៈដើម្បី សុំចូលទៅរុំរបួសពេលឃើញមានឈាមហូរប្រឡាក់មុខយ៉ាងក្រហមឆ្អាលដោយមិនដឹងថារបួសដោយសារអ្វីនោះឡើយ។ពេលទៅដល់គាត់ជិះម៉ូតូទៅឈប់ អង្គុយនៅខាងមុខ ទីស្នាក់ការរបស់ ប ស ស ដែលមាននៅក្នុងមន្ទីពេទ្យទាំងស្ថានភាពស្រវឹង។ ពេលឃើញដូច្នោះគាត់ជាសន្តិសុខក៏បានដើរទៅសួរនាំ និងប្រាប់ឲ្យបុរសរូបនោះ ទៅព្យាបាលនៅ កន្លែងសង្គ្រោះបន្ទាន់២៤ម៉ោងឯណោះ ។

ផ្ទុយទៅវិញបែរជាបុរសរូបនោះ និយាយថា គេមិនចង់ទៅព្យាបាលនោះទេ គឺចង់ព្យាបាលដោយខ្លួនឯងវិញ ។ដោយឃើញអាកប្បកិរិយាមិនសមរម្យយ៉ាងដូច្នេះគាត់ ខ្លាចមានបញ្ហាក្នុងមន្ទីរពេទ្យទើបប្រាប់បុរសរូបនោះថា បើបងឯងមិនចង់ឲ្យគ្រូពេទ្យ ព្យាបាលរបួសឲ្យទេ សូមបងឯងចេញទៅវិញចុះ។ គ្រាន់តែនិយាយបែបនេះស្រាប់តែ បុរសរូបនោះ និយាយវិញថា អស្ចារ្យ ស្អីពួកហ្អែង អញចង់អង្គុយត្រង់ណា ជារឿងរបស់អញ ពួកអាអស់ឯង ជាសន្តិសុខឯកជនទេ រូបអញក៏ជាកងកម្លាំងមួយរូបដែរ ចង់ធ្វើអីអញ មើលហៅប្រធានពេទ្យមកជួបអញ ។

ព្រោះតែមិនចង់ឲ្យមានរឿងវែងឆ្ងាយ គាត់ក៏ដើរចេញ ពីបុរសរូបនោះទៅ ហើយមិនបានប៉ុន្មាន​ផងបុរសរូបនោះ បានហូតខ្សែក្រវ៉ាត់ដើរវាយរូបគាត់ ហើយគាត់ក៏បានទាក់ទងតាមអាយកូម​ហៅក្រុមសន្តិសុខបីទៅបួននាក់ មកជួយ និងចាប់ឃាត់ខ្លួនបុរសខាងលើចងដៃចងជើង រង់ចាំទាក់ទងទៅសាច់ញាតិមកទទួលយកទៅផ្ទះវិញ។ តែសកម្មភាពនេះធ្វើឲ្យបុរសរូបនោះស្រែកជេរប្រមាថនិងគំរាមក្រុមសន្តិសុខមន្ទីរពេទ្យព្រះកុសុមៈយ៉ាងចាស់មាត់តែម្តង។

លុះបានមួយសន្ទុះទើបឃើញសាច់ញាតិបុរសនេះបានមកដល់ហើយបានសុំទោស សន្តិសុខ​មន្ទីរពេទ្យព្រះកុសុមៈ ហើយក្រុមសាច់ញាតិក៏នាំបុរសខាងលើទៅផ្ទះវិញតែម្តងទៅ៕អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here