យោធា​៩១១ម្នាក់ជិះម៉ូតូZoomer.Xត្រូវរថយន្តCRV បុកពេញទំហឹងបណ្តាលអោយស្លាប់ភ្លាមមួយរំពេច

0
205

 

 

 

ភ្នំពេញ៖ បុរសម្នាក់ដែលតាមការបញ្ជាក់ពីអ្នក​ស្គាល់ធ្វើការជាមួយគ្នាថា ជា​យោធា​កម្ម៉ង់ដូរឆ័ត្រយោង៩១១ អង្គភាព មុជទឹក ហៅថាឆ្លាមត្រូវរថយន្តមួយគ្រឿងម៉ាកCRV បើកបុកក្នុងទិសដៅបញ្ច្រាស់ទិសគ្នាបណ្តាលអោយបោកក្បាលបាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយរថយន្តបង្ករបើករត់តែក្រោយកើតហេតុ១ម៉ោងរថយន្តត្រូវកម្លាំងនគរបាលស្រុកអង្គស្នួលឃាត់បានទាំងអ្នកបើកនិងរថយន្ត។ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍នេះកើតនៅវេលាម៉ោង២១និង១០នាទីយប់ថ្ងៃទី ០៤ ខែ​មិថុនា ឆ្នាំ​២០១៧ នៅតាមបណ្តោយផ្លូវជាតិ៤ មុខក្លោងទ្វារវត្តអរុណវត្តី ស្ថិតក្នុងភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ​ រាជធានីភ្នំពេញ។

ជនរងគ្រោះខាងលើមើលតាមអត្តសញ្ញាណប័ណ្ឌឈ្មោះ ញ៉ឹម ចំរើន អាយុ២៧ឆ្នាំ មុខរបរយោធា ស្នាក់នៅក្នុងកងពល៩១១ មានស្រុកកំណើត ភូមិអូរស្លាត ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។ជិះម៉ូតូម៉ាក Zoomer.X ពណ៍ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ 1GG-0499 ។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ឃើញហេតុការណ៍ បានឲ្យ​ថា មុនពេលកើតហេតុគេឃើញរថយន្តបង្ករម៉ាក CRV ពណ៍សំបកឪឡឹកមិនចាំស្លាកលេខ បើកតាមបណ្តោយផ្លូវជាតិ៤ ក្នុងទិសដៅពីលិចទៅកើត ល្បឿនយ៉ាងលឿន។​ចំណែកបុរសរងគ្រោះជិះម៉ូតូម៉ាក Zoomer .Xខាងលើទិសដៅបញ្ច្រាស់ទិសគ្នាពីកើតទៅលិចជិះកណ្តាលថ្នល់ បានបុកជាមួយរថយន្តចំពេញទំហឹងលាន់ដូចរន្ទះប៊ើងជនរងគ្រោះនិងម៉ូតូថយក្រោយជាង១០ម៉ែត្របណ្តាលអោយជនរងគ្រោះស្លាប់មួយរំពេច រីឯម៉ូតូខូចខាតមួយកំណាត់មុខ។

ក្រោយកើតហេតុ​គេ​ឃើញ​កម្លាំង​នគរបាល​មូលដ្ធាននិងអ្នករួមការងារនៅបន្ទាយជាមួយគ្នាបានទៅដល់កន្លែងកើតហេតុដើម្បី​ធ្វើ​ចរាចរណ៍​ព្រម​ទាំង​ទំនាក់ទំនង​ហៅ​នគរបាល​ជំនាញចរាចរណ៍ខណ្ឌបានទៅវាស់វែងធ្វើកំណត់ហេតុប្រគល់សពដោយខាងបន្ទាយទាមទារយកសពទៅរក្សាទុកនៅបន្ទាយសិន។ដោយឡែកម៉ូតូខាងបន្ទាយ៩១១(អ្នករួមការងារ)បានសុំម៉ូតូយកទៅទៀតតែវាខុសនិងការងាររបស់កងកំលាំង
ព្រោះសមត្ថកិច្ចត្រូវបានយកម៉ូតូទៅរក្សាទុករងចាំយកឯកសារគ្រប់គ្រាន់ពាកព័ន្ធនិងម៉ូតូទើបប្រគល់អោយវិញ តែបែរជាងខាងទាហ៊ានស្តីបន្ទោសអោយប៉ូលីសថាមិនចេះធ្វើការទេអី ។ លុះក្រោយកើតហេតុជាង១ម៉ោងទើបមានសេចក្តីរាយការណ៍មកថារថយន្តបង្កនិងអ្នកបើកបរត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលឃាត់បានទើបទាក់ទៅខាងទាហ៊ានដឹកម៉ូតូមកវាស់វែងម្តងទៀតនៅកន្លែងកើតហេតុ និងយក
រថយន្តបង្កពីស្រុកអង្គស្នួលនិងម៉ូតូយកទៅរក្សាទុកនៅ
ផ្នែកជំនាញការិយាល័យចរាចរណ៍ក្រុង ដើម្បី
រក្សាទុករងចាំការដោះស្រាយនៅពេលក្រោយ៕​ សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here