រថយន្ត​នាយ​ក្រិន​ចត​ទុក​មុខ​ហាង​ត្រូវ​បុរសម្នាក់សង្ស័យស្រវឹងស្រាជិះម៉ូតូបុកពីក្រោយរងរបួសធ្ងន់ បាក់ធ្មេញ ប៉ោងភ្នែក

 

 

 

ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ ដេកសន្លប់ស្តូកនៅកន្លែងបន្ទាប់ពីជិះម៉ូតូបុកពីក្រោយរថយន្តចតស្ងៀមនៅមុខហាងនាយក្រិនផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង២០និង១៥នាទីយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឡើងដោយម៉ូតូ១គ្រឿងម៉ាក ស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BL-0360 ជិះដោយបុរសម្នាក់មិនស្គាល់ឈ្មោះ។ចំណែករថយន្តដែលចតស្ងៀមម៉ាក កាមឺរី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1B-6233ជារថយន្តរបស់ឈ្មោះ ទេស សុខជន ហៅនាយក្រិន ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះខាងម៉ូតូស្មាស់ ជិះតាមផ្លូវ២០០៤ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏ជ្រុលបុករថយន្តដែលចតស្ងៀមពីក្រោយពេញទំហឹងធ្វើឲ្យរងរបួសបាក់ធ្មេញ បែក មុខ ។ចំណែកម៉ូតូខ្ទេចផ្នែកខាងមុខទាំងស្រុង ដោយឡែករថយន្តរងការខូចខាតបែកស្តុបម្ខាង បើតាមសាក្សីនៅកន្លែងបានបា្រប់ថារថយន្តរបស់នាយក្រិនតែងតែចតនៅទល់មុខហាងម្ខាងផ្លូវ ជាប្រចាំ។

ក្រោយកើតហេតុ ជនរងគ្រោះខាងម៉ូតូស្មាស់
ខណៈដែលរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យមកយកមិនព្រមឡើងរថយន្តទេ សុខចិត្តឡើងជិះម៉ូតូឌុបទៅពេទ្យដោយខ្លួនឯង ។​រីឯ​រថយន្តនិងម៉ូតូទាំង២គ្រឿងត្រូវបាននគរបាលចុះវាស់វែងរួច យកទៅរក្សាទុកនៅផ្នែកជំនាញអធិការដ្ឋាន ខណ្ឌពោធិសែនជ័យរងចាំដោះស្រាយពេលក្រោយ ៕​ សិរសា​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *