សង្ស័យករណីវាយប្លន់យកម៉ូតូ នៅខណ្ឌសែនសុខបណ្តាលអោយជនរងគ្រោះរងរបួសសុះខ្លួន និងដាច់អណ្តាត

 

 

 

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានគេឃើញដេកដួលក្នុងថ្លុកឈាម រងរបួសសុះខ្លួន ហើយត្រូវបានអ្នកឃើញហេតុការណ៍ជួយដឹកមកក្លីនិកដើម្បីសង្គ្រោះនិងតេ​ទូរស័ព្ទរាយការណ៍ទៅសមត្ថកិច្ចមូលដ្ធានខណ្ឌពោធិ៍សែនជ័យ តែជំហ៊ានដំបូងសង្ស័យថាជាទឹកដីរបស់ខណ្ឌពោធិ៍សែនជ័យ លុះទៅពិនិត្យដល់កន្លែងកើតហេតុទើបដឹងថាជាទឹកដីខណ្ឌសែនសុខ។

ហេតុការណ៍នេះនៅវេលាម៉ោង ១២និង៤០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៧ ខែ​មិថុនា ឆ្នាំ​២០១៧ នៅបណ្តោយផ្លូវរថភ្លើង ស្ថិតក្នុងភូមិដំណាក់សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ក្នុងហេតុការណ៍នេះមិនទាន់មានការបញ្ជាក់ពីអោយច្បាស់ណាមួយពីជនរងគ្រោះនោះទេពីព្រោះជនរងគ្រោះរងរបួសធ្ងន់ធ្ងរនិងដាច់អណ្តាត។

តាម​ប្រភព​ព័ត៌មាន​ជុំវិញកន្លែងកើតហេតុ ដោយសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យនិងអ្នកសារព័ត៍មានទៅពិនិត្យមើលកន្លែងហេតុមានប្រជាពលរដ្ធចេញមកប្រាប់ថា នៅពេលកើតហេតុគេបានឭសំលេង ស្រែកហៅអោយគេជួយ និងមានការប្រតាយប្រតប់គ្នាមួយប្រាវ​ក្រោយមកក៏ស្ងាត់ទៅ ។​លុះដល់ពេលឃើញសមត្ថកិច្ចមកពិនិត្យ ទើបគេដឹងថាជាករណីវាយយកម៉ូតូ ព្រោះនៅកន្លែងកើតហេតុគេឃើញមានបំណែកបាក់កាបាំងម៉ូតូបន្សល់ទុកនៅកន្លែងកើតហេតុ ព្រមទាំងឈាមជនរងគ្រោះជាច្រើនផងដែរ។
បច្ចុប្បន្នជនរងគ្រោះសំរាកព្យាបាលនៅក្លីនិកឯកជន រស្មី មុខប្រលានយន្តហោះពោធិ៍ ហើយលោកមេប៉ុស្តិសង្កាត់កាកាប ខណ្ឌពោធិសែនជ័យបានណែនាំទៅជនរងគ្រោទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិភ្នំពេញថ្មី ខណ្ឌសែនសុខវិញ៕​ សិរសា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *