ភ្នំពេញ៖ រថយន្ត២គ្រឿងបើកបរខ្វះការយោគយល់គ្នាបានបើកពាររងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៨នឹង៤០នាទីយប់ថ្ងៃទី ៦ខែ មិថុនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវវេងស្រេងទល់មុខប៉ុស្តិ៍គោលដៅ២៤ម៉ោង ភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
រថយន្តកុងតឺន័រម៉ាកហីុណូពណ៌បៃតងពាក់ស្លាកលេខ 3A,3756បើកបរក្នុងទិសដៅពីកើតទៅលិច ។ចំណែរថយន្តនីសាន់ FRONTIER ពណ៌សរពាក់ស្លាកលេខភ្នំពេញ2AL,0952 បើកបរឆ្លងផ្លូវក្នុងទិសដៅពីត្បូងទៅជើងនារីជានាក់បើករថយន្ត។
តាមប្រភពពត៌មានពីកន្លែងកើតហេតុបាននិយាយថាមុនពេលកើតហេតុគេឃើញរថយន្តម៉ាកនីសាន់FRONTIER ខាងលើបើកបរដោយនារីម្នាក់នឹងនាក់រួមដំណើរជានារីដែរនឹងមានកូនតូចៗផង ដែលបើកបរក្នុងទិដៅពីត្បូងទៅជើងហើយបើកឆ្លងផ្លូវ បានជាងពាក់កណ្តាលដោយបើកតិចៗទល់នឹងរថយន្តកុងតឺន័រផ្នែកខាងកង់បន្ទាប់ខាងមុខ បន្ទាប់មករថយន្តកុងតឺន័រខាងលើបានបើកបន្ថែមលឿនយ៉ាងលឿនហើយបានពាររថយន្តនីសាន់FRONTIERខាងលើបណ្តាលអោយខូចផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរបន្ទាប់មកតៃកុងរថយន្តកុងតឺន័រខាងលើបានបើកហួសកន្លែងកើតហេតុបានបន្តិចត្រូវបុរសម្នាក់បើកម៉ូតូមកពាំងពីមុខរថយន្តកុងតឺន័រ បណ្តាលអោយតៃកុងរថយន្តកុតឺន័រខាងលើបានចុះពីលើរថយន្តរត់គេចខ្លួនបាត់។
ក្រោយពេលកើតហេតុភាគ្គីខាងរថយន្តនីសាន់ បានចោទទៅលើខាងរថយន្តនីសាន់ចោទម្តេចបានបើកបុករថយន្តកុងតឺន័ហើយថារថយន្តខ្លួនឯងត្រូវទៀតបន្ទាប់មកភាគីទាំងពីសំរាប់សំរួលគ្នាបញ្ចប់នៅកន្លែងកើតហេតុ៕សិរសា