ខ្យល់​កន្ត្រាក់​ប៉ាណូ ក្រុមហ៊ុន Pepsi បាក់សង្កត់លើរថយន្ត១គ្រឿងខូចខាតយ៉ាងដំណំនៅមុខសាលាបឋមសិក្សាទួលគោក

0
166

 

 

 

 

ភ្នំពេញ៖ ខ្យល់​កន្ត្រាក់​បោកខ្លាំងមួយប្រាវ បានធ្វើឲ្យស្លាកប៉ាណូ ក្រុមហ៊ុន Pepsi បាក់សង្កត់រថយន្ត១គ្រឿងចតនៅចិញ្ជើមផ្លូវក្បែររងការខូចខាតស្ទើទាំងស្រុង និងបាក់បង្គោលភ្លើង១ដើមថែមទៀត ប៉ុន្តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ ។​ហេតុការណ៍​នេះ​បានកើតឡើងកាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី០៦ ខែ មិថុនា ឆ្នាំ២០១៧ នៅចំណុចផ្លូវ២៨៩ កែងផ្លូវ៥៦៦ មុខសាលាបឋមសិក្សាទួលគោក ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាម​ប្រភពព័ត៌មានពីកន្លែងកើតបានអោយដឹងថា នៅមុនពេល គេ​ឃើញមានខ្យល់បក់ខ្លាំង ហើយផ្គួបផ្សំ និងផ្លាកប៉ាណូ មានការចាប់ប៉ូឡុង ស្ទើរ​ផងនោះ ក៏បណ្ដាលអោយបាក់ សង្កត់រថយន្ត១គ្រឿងម៉ាក កូរ៉ូឡា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ២J-៧២៩៣ បណ្ដាលអោយខូចខាតដំបូលខាងលើស្ទើរទាំងស្រុង និងបណ្ដាលអោយបាក់បង្គោលភ្លើង១ដើមថែមទាំងទៀត។

ក្រោយពី​កើតហេតុ​គេ​ឃើញ​កម្លាំង​នគរបាល​មូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ​ ហើយ​ស្វែង​រក​ស្រាវជ្រាវ​ម្ចាស់រថយន្ត រួចបានណែនាំអោយម្ចាស់រថយន្ត ដាក់ពាក្យបណ្ដឹងនៅសាលាសង្កាត់ ដើម្បី ដោះស្រាយគ្នា​ជាមួយ​ក្រុមហ៊ុន៕ សិរសា​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here