ភ្នំពេញ៖ បុរសភេទទីបីម្នាក់ស្នាក់នៅជាមួយប្អូនស្រីគ្មានការងារធ្វើតូចចិត្តឡើងលើដំបូលផ្ទះជួលចងកសម្លាប់ខ្លួនយ៉ាងអាណោចអាធ័ម។ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៤:៣០នាទីទាបភ្លឺថ្ងៃទី០៨ខែមិថុនាឆ្នាំ២០១៧នៅលើដំបូលជាន់ទី៤ផ្ទះលេខ៩៧E៤ ផ្លូវលេខ ១១០ ក្រុមទី ៤៧ ភូមិទី ៥សង្កាត់ វត្តភ្នំ ខណ្ឌ ដូនពេញ។
សាកសពជនរងគ្រោះត្រូវបានគេឈ្មោះ យិនសុផាត
( ភេទទី ៣ ) អាយុ ៣១ ឆ្នាំ មុខរបរ នៅផ្ទះទីលំនៅភូមិស្ថានីយ៏ ឃុំ ស្វាយអាត់ ស្រុក សំពៅមាស ខេត្ត ពោធិសាត់។ស្នាក់នៅបន្ទប់ជួលជាន់ទី៣ផ្ទះកើតហេតុខាងលើ។
តាមប្រភពព័ត៌មានពីប្អូនស្រីរបស់ជនរងគ្រោះឈ្មោះ យិន ស្រីមុំ បានឲ្យដឹងថា កន្លងមកជនរងគ្រោះរស់នៅបន្ទប់ជួលពីរនាក់ខ្លួន ហើយជនរងគ្រោះបាននិយាយប្រាប់ថាពិបាកចិត្ត តែជនរងគ្រោះពុំមានមុខរបរអ្វីទេ។លុះដល់ថ្ងៃទី ០៧ខែមិថុនាឆ្នាំ២០១៧ វេលាម៉ោង១៤:០០នាទីរសៀលជនរងគ្រោះចេញទៅដើរលេងបាត់។ចំណែកឯខ្លួននៅផ្ទះតែម្នាក់ឯង រហូតដល់ម៉ោង ១៨:០០នាទីល្ងាចខ្លួនក៏ចាក់សោរទ្វារបន្ទប់ចេញទៅធ្វើការ។បន្ទាប់មកម៉ោង០២.០០នាទីរំលងអាធ្រាត្រថ្ងៃទី ០៨ខែមិថុនាឆ្នាំ២០១៧ខ្លួនត្រឡប់មកពីធ្វើការវិញក៏ចាក់សោរចូលពុំឃើញជនរងគ្រោះទៀតធ្វើអោយមិនអស់ចិត្តដើររកមើលស្រាប់តែប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួននៅលើដំបូលផ្ទះជួលជាន់ទី៤ស្លាប់បាត់ទៅហើយ។ពេលនោះភ័យស្លន់ស្លោរត់ទៅប្រាប់អ្នកជិតខាងជួយ ប៉ុន្តែដោយឃើញស្ថានភាពជនរងគ្រោះស្លាប់ក៏រាយការណ៍ទៅនគរបាលប៉ុស្ដិ៍មូលដ្ឋានចុះមកត្រួតពិនិត្យព្រមទាំងទំនាក់ទំនងនគរបាលជំនាញនៃស្នងការរាជធានីភ្នំពេញមកធ្វើកោសល្យវិច័យ។
បច្ចុប្បន្ននេះសាកសពជនរងគ្រោះត្រូវបានកម្លាំងនគរបាលប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន៕សារ៉េត