






ភ្នំពេញ ៖ ក្រុមហ៊ុនជេម ខេម ជាក្រុមហ៊ុនមួយពុះដីឡូត៍លក់ ដែលមានទីតាំងដីស្ថិតនៅក្នុងភូមិគោករមៀត ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ក្រោយពីបងប្អូនប្រជាពលរដ្ឋផ្អើលនាំគ្នាទៅទិញដីរបស់ក្រុមហ៊ុនខាងលើ ម្នាក់ៗអស់រាប់រយ ពាន់ មុឺន ដុល្លាក៏ប៉ុន្តែលទ្ធផលសុទ្ធតែជាដីខ្យល់ មានតែក្នុងប្លង់លើក្រដាស់ធាតុពិតពុំមានដីពិតប្រាកដជូនអតិថិជនឡើយ បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋត្រូវការសាងសង់លំនៅដ្ឋាន រកដីខ្លួនឯងមិនឃើញ បានត្រឹមកាន់ឯកសារស្អុយ ទើបនាំគ្នាតវ៉ា សាកសួរក្រុមហ៊ុន លេសម្តងថាចាំពេលនេះ ម្តងចាំថាពោលនោះ អូសបន្លាយពេលវេលា១០ឆ្នាំមកហើយ រហូតមកដល់រសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧
ទើបប្រជាពលរដ្ឋរងគ្រោះ រាប់រយនាក់ លើកគ្នាទៅតវ៉ាទាមទាររកដីពិតរបស់ខ្លួន ដល់ក្រុមហ៊ុន ជេម ខេម ស្ថិតនៅស្នាក់ការផ្ទះលេខ៣៦ ផ្លូវ៣០៦ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា ក្រុមហ៊ុនជេម ខេម ដែលមានលោក ប៊ុណ្ណច័ន្ទ គ្រឹស្នា ភេទប្រុស អាយុ៥៦ឆ្នាំ ជាតំណាងក្រុមហ៊ុន កាន់អត្តសញ្ញាណប័ណលេខ ០២០៧២១៥៧៥ មានទីលំនៅផ្ទះលេខ១៤អុឺ០ ផ្លូវ១៩៩ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន តែទីស្នាក់ការក្រុមហ៊ុនស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។ ពលរដ្ឋបន្តទៀតថា ពួកគាត់បានទិញដីពុះឡូត៍របស់ក្រុមហ៊ុន ជេម ខេម តាំងពីឆ្នាំ២០០៧ មកម្លេះ ក្នុងតម្លៃផ្សេងៗគ្នា ទៅតាមទំហំ តាមប្រភេទឡូត៍ ហើយតម្លៃមានចាប់ពី៩០០ដុល្លារហូតដល់៤មុឺនដុល្លា ដោយមានឯកសារទិញលក់ បញ្ជាក់ ផ្ទេរសិទ្ធត្រឹមត្រូវរវាងក្រុមហ៊ុនជាមួយអតិថិជន ក៏ប៉ុន្តែ ប្លង់ផ្ទេរសិទ្ធរបស់ក្រុមហ៊ុន សុទ្ធតែប្លង់ស្អុយ បន្ទាប់ពី ពលរដ្ឋ ជាអ្នកទិញ ត្រូវការសាងសង់លំនៅដ្ឋាន ដីទាំងនោះសុទ្ធតែដីរបស់គេទាំងអស់ ពលរដ្ឋបានត្រឹមកាន់ឱប ថែរក្សាប្លង់ដីខ្យល់ តែប៉ុណ្ណោះ ទើបពលរដ្ឋ អតិថិជននាំគ្នាភ្ញាក់ផ្អើល តវ៉ា អ្នកខ្លះរកដីពិត អ្នកខ្លះទាមទារលុយវិញ តែត្រូវបានខាងតំណាងក្រុមហ៊ុន យកលេស ហេតុផលគេចវេស ម្តងចាំថ្ងៃនេះ ម្តងថាចាំថ្ងៃនោះ អូសបន្លាយពេលវេលា តាំងពីឆ្នាំ២០០៧ រហូតមកដល់ពេលនេះឆ្នាំ២០១៧អស់រយៈពេល១០ទៅហើយក្រុមហ៊ុននៅតែមិនទាន់ដោះស្រាយជូនជនរងគ្រោះទៀត៕សារ៉េត