ជនសង្ស័យម្នាក់ក្នងចំណោមបក្ខពួក២នាក់ត្រូវ​នគរបាល​ប៉ុស្តិ៍បឹងកេងកង២​ចាប់​ឃាត់​ខ្លួន​បន្ទាប់ពីធ្វើសកម្មភាពឆក់ទួរស័ព្ទ

0
201

 

 

 

 

ភ្នំពេញ​៖ជនសង្ស័យម្នាក់ក្នងចំណោមបក្សពួក២នាក់ត្រូវ​នគរបាល​ប៉ុស្តិ៍បឹងកេងកង២ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ទួរស័ព្ទដៃiPhone 6ពីស្រ្តីម្នាក់បានសម្រេច​ហើយ​ព្យាយាម​រត់​គេច​។ហេតុការណ៍​នេះ​បង្កការភា្ញក់ផ្អើលកាលវេលាមោ៉ង២រសៀល ថ្ងៃ ទី ៧ ខែមិថុនា ឆ្នាំ ២០១៧តាម បណ្ដោយ ផ្លូវ មុនីវង្ស សង្កាត់ បឹង កេងកង ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យ មានឈ្មោះ ឌួង សុហួរ ភេទ ប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្សសង្កាត់ បឹងសាឡាន ខណ្ឌ ទួលគោក ជា អ្នក បើក ម៉ូតូ ។​ចំណែក​ឯ​ជនរងគ្រោះឈ្មោះ  ប៉ា​ សុធារ៉ា​ ភេទស្រីអាយុ ២៤ឆ្នាំ ស្នាក់នៅម្ដុំផ្សារP C សង្កាត់បឹងទំពុង ខណ្ឌមានជ័យ ។
តតាមប្រភពពត៌មានពីជនរងគ្រោះបានអោយដឹងថា​នៅ​មុន​ពេល​កើត​ហេតុ​គាត់បានចេញពីញាំអីជាមួយមិត្តភក្រ្ត័ហើយបំរុងមកធ្វើការវិញ​ដោយ​ជិះម៉ូតូមួយគ្រឿងម៉ាក ស្មាសវី ពណ៍ខ្មៅ ពាក់ដ្លាកលេខភ្នំពេញ1DG.6166​។លុះ​មក​ដល់ចំណុចផ្លូវកើតហេតុខាងលើក៏ស្រាប់តែមានជនសង្ស័យ២នាក់​ជិះ​ម៉ូតូ១គ្រឿងម៉ាកc125ពណ៍សពាក់ស្លាកលេខសៀមរាប1B.7092ស្របទិសគ្នាមកពីក្រោយក៏ធ្វើសកម្មភាពឆក់ទួរស័ព្ទដៃម៉ាកiPhone 6ពីស្រ្តី បានសម្រេច ភ្លាមៗនោះក៏ត្រូវមានអ្នករត់ម៉ូតូឌុបបានដេញតាមពីក្រោយធ្វើអោយក្រុមជនសង្ស័យភ័យបណ្ដោយអោយដួលម៉ូតូក៏ត្រូវអ្នករត់ម៉ូតូដេញចាប់បានម្នាក់​ ខណះនោះក៏ត្រូវ​នគរបាល​ប៉ុស្ដិ៍​បឹងកេងកង២បានមកដល់ក៏បាននាំខ្លួនជនសង្ស័យទៅ។ ចំណែកបក្ខពួកម្នាក់ទៀតបានយកទួរស័ព្ទដៃម៉ាកiPhone 6រត់គេចខ្លួនបាត់សម្រោលតែមង្ត។

បច្ចុប្បន្នជនសង្ស័យរួចនិងម៉ូតូត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងកេងកង២នាំមកឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួនាំនិង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការតាមនីតិវិធី៕សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here