


ភ្នំពេញ ៖ បុរសម្នាក់ត្រឡប់មកពីធ្វើការដោយឃើញ វេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ផ្ទះជួលក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
បុរសជាប់ចោទឈ្មោះផន ផេត ភេទប្រុសអាយុ៤០ឆ្នាំមុខរបរកម្មកររោងចក្រ ស្លាក់នៅភូមិកើតហេតុខាងលើ។ចំណែកនារីរងគ្រោះឈ្មោះ សួន ស្រីពៅភេទស្រីអាយុ២៦ឆ្នាំមុខរបរកម្មកររោងចក្រស្នាក់នៅផ្ទះជួលភូមិកើតហេតុខាងលើ។
តាមប្រភពពត៌មានពីនារីរងគ្រោះខាងលើបាននិយាយថានៅមុនពេលកើតហេតុ រូបនាងដោយទើបមកពីធ្វើការដោយសុំប្រធានក្រុមចេញមុនព្រោះមិនសូវស្រួលខ្លួនធ្វើការបានមួយកំណាត់ថ្ងៃ។បន្ទាប់មកខ្លួនបានអង្គុយប៉ាក់រូបនៅឃឿនខាងមុខបន្ទប់របស់ជនជាប់ចោទ។ប្រភពបានបន្តទៀតថាលុះម៉ោង៣នឹង៣០រសៀលថ្ងៃទី៧ ខណៈដែលកំពុងប៉ាក់រូបស្រាប់តែបុរសខាងលើទើបចេញពីរោងចក្រ ហើយសួទៅនាងថា ពៅ ឯងអត់ទៅធ្វើការទេអី? នាងឆ្លើយ អត់ទៅទេពូ ហើយបុរសខាងលើសួរទៀតចុះប្តីឯងទៅធ្វើកាបាត់ហើយអី?ចុះឯងមិនទៅធ្វើគេបញ្ឈប់ចោលឫស! បន្ទាប់មកបុរសខាងលើបើកទ្វាចូលបន្ទប់។ ពេលចូលបន្ទប់ភ្លាម បុរសខាងលើបានចេញមកវិញហើយបាននិយាយថា កាលពីក្រមុំរូបគាត់ចង់មឹមដោះនាងតែពុំបានមឹមដោះទេ ឥឡូវ បងចង់រួមរាក់(ប្រើភាសាមិនប្រក្រតី) ហើយនារីខាងលើបាននិយាយថា បើចង់ៗតែឯងទៅហើយនារីខាងលើក៏ងើបចេញ។នារីរងគ្រោះបានបន្តទៀតថា ខណៈដែលនាងងើបចេញបុរសខាងលើបានចាប់បីនាងចូលបន្ទប់ហើយចាក់សោបន្ទាប់មកទៀតនាងនិយាយថាពូឯងមានប្រពន្ធព្រមទាំងមានកូនឯខ្ញុំក៏មានប្តីថែមទាំងមានកូនដូចពូធ្វើអញ្ចឹងអត់សមទេបន្ទាប់មកបានចេញបាត់ទៅ។
រហូតនៅថ្ងៃទី៨ជនរងគ្រោះបានមកប្តឹងនគរបាលប៉ុស្ដិ៍អោយឃាត់ជនសង្ស័យខាងលើដើម្បីសួរនាំ។ ក្រោយពីការសួរនាំបុរសខាងលើបានបដិសេធថាខ្លួនមិនបានប្រព្រឹត្តដូចពាក្យនារីខាងលើនិយាយឡើយ បន្ទាប់មកនារីរងគ្រោះខាងលើទាមទារសំណងជំងឺផ្លូវចិត្តចំនួន3ពាន់ដុល្លារ៍តែដោយខាងបុរសមិនមានប្រាក់បង់អោយ នារីខាងលើបានប្តឹងអោយនគរបាលធ្វើតាមផ្លូវច្បាប់។
បច្ចុប្បន្ននេះកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕សារ៉េត