ភ្នំពេញ)៖ មានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោងជាង៩ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្ថិតនៅត្រង់ចំណុចខាងមុខព្រះសក្សមុនីចេតីយ ស្ថិតនៅមហាវិថី ព្រះមុន្នីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ បន្ទាប់ពីមានបុរសញៀនថ្នាំម្នាក់កំពុងបើកឡានសុខៗ ឈប់ឡានក្បែរចិញ្ចើមផ្លូវយកសាំងស្រោចឡានរួចកេះដែកកេះឆេះទ្រុល ។
មន្ត្រីនគរបាលខណ្ឌដូនពេញ បុរសញៀនថ្នាំរូបនេះឈ្មោះ សំ ណារ៉េត ភេទប្រុស អាយុ៣៥ឆ្នាំ (ម្ចាស់រថយន្ត)» ក៏ធ្លាប់មានដីកាចាប់ខ្លួន ដែលចេញដោយតុលាការផងដែរ ពាក់ព័ន្ធនឹងបទល្មើស បទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និង កាន់កាប់ ឬ ជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត។
រថយន្តដែលបុរសនេះដុតម៉ាក NISSAN TITAN V8 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-7053។ អ្នកដុតឈ្មោះ សំ ណារ៉េត ភេទប្រុស អាយុ៣៥ឆ្នាំ (ម្ចាស់រថយន្ត)»។
កពេលកំពុងកើតហេតុក្រុមសន្តិសុខ ធនាគារវឌ្ឍនៈបានយកបំពង់ពន្លត់អគ្គីភ័យ មកបាញ់អស់ជាច្រើនបំពង់ទើប រលត់ជាស្ថាពរវិញហើយអ្នកបើកបរបង្កត្រូវបានកម្លាំង សមត្ថកិច្ចនាំខ្លួនមកកាន់ប៉ុស្នគរបានតិ៍វត្តភ្នំ ដើម្បីសួរនាំនិងចាត់ការតាមច្បាប់ ៕ អូន ធួក