យកប្រេងម៉ាស៊ីនចាក់នៅក្នុងឡសម្ងួតដុតយកកំដៅឆាបឆេះលើខ្លួនរបួស២នាក់

ភ្នំពេញ៖កម្មករម៉ាស៊ីនកិនស្រូវ ២នាក់ បានរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ខណៈយកប្រេងម៉ាស៊ីនទៅចាក់នៅក្នុងឡសម្ងួតដើម្បីដុតយកកំដៅ បណ្តាលឱ្យឆាបឆេះមកលើខ្លួនទាំង ២នាក់តែម្តង ហើយជនរងគ្រោះទាំងពីរនាក់ ត្រូវបានខាងក្រុមហ៊ុន ដឹកតាមរថយន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកសែនសុខ​ម្នាក់ឯម្នាក់ទៀត រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ នៅក្នុងរោងម៉ាស៊ីនកិនស្រូវ(សហគ្រាសអង្ករកម្ពុជា)ស្ថិតនៅតាមផ្លូវបេតុងភូមិត្រពាំងវែង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ុល អ៊ី ភេទប្រុស អាយុ ៣០ឆ្នាំ មានមុខរបរកម្មកររោងម៉ាស៊ីនកិនស្រូវខាងលើ មានទីលំនៅភូមិម្លិច ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល រងរបួសធ្ងន់ ។ ​រីឯម្នាក់ទៀតរងរបួសស្រាល មិនត្រូវគេបានស្គាល់នោះទេ ។​

​ប្រភពដដែល បានឲ្យដឹងទៀតថា មុនពេលកើតហេតុគេឃើញកម្មកររងគ្រោះទាំង ២នាក់ បានទៅបើកគម្របឡដើម្បីយកប្រេងម៉ាស៊ីន ទៅចាក់ទៅក្នុងឡនោះ ហើយចៃដន្យ ពេលកំពុងជះប្រេងចូលទៅក្នុងឡស្រាប់តែមានអណ្តាតភ្លើងជះចេញមកក្រៅ ឆាបឆេះទៅលើដងខ្លួនជនរងគ្រោះទាំង ២នាក់ បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ តែម្តង។
ក្រោយកើតហេតុខាងក្រុមហ៊ុនបានយករថយន្តរបស់ក្រុមហ៊ុនដឹកយកទៅសង្រ្គៅបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈម្នាក់ និងម្នាក់ទៀតរបួសស្រាលយកទៅរុំរបួស នៅមន្ទីរពេទ្យបង្អែកសែនសុខភ្លាមៗដែរ  ៕ ប្រាថ្នា

Leave a Reply

Your email address will not be published. Required fields are marked *