

ខេត្តកណ្ដាល៖ បុរសម្នាក់មកពីភ្នំពេញទៅស្រុកកំណើតដើម្បីធ្វើបុណ្យគំរប់ខួប៧ថ្ងៃជីតាតូចចិត្តខ្លួនឯងខាំអណ្ដាតសម្លាប់ដើម្បីអត្តឃាត ខណៈដែលនិយាយទូរស័ព្ទជាមួយបងនៅឯខេត្តកំពង់ស្ពឺ។ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៩ខែ មិថុនា ឆ្នាំ២០១៧ វេលាម៉ោង ១៣:៣០នាទីថ្ងៃត្រង់ស្ថិតនៅភូមិកណ្តាលកោះធំ ឃុំកោះធំស្រុកកោះធំ ។
ជនរងគ្រោះឈ្មោះ រិទ្ធ ធារ៉ាអាយុ ២៣ ឆ្នាំ ជនជាតិខ្មែរមុខរបរ ជាងប៉ះកង់រថយន្តនៅភ្នំពេញមានទីលំនៅៗ ភូមិ កណ្តាលកោះធំ ឃុំកោះធំស្រុកកោះធំខេត្តកណ្តាល។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចេញមកពីភ្នំពេញទៅស្រុកកំណើតដេីម្បីធ្វេី បុណ្យគំរប់ខួប៧ថ្ងៃអោយជីតានៅក្នងភូមិ។បន្ទាប់មកជនរងគ្រោះបានផឹកស្រាស្រវឹងរវេីររវាយហេីយបានដេីរមកផ្ទះ រួចចេញទៅខាងក្រោយផ្ទះនិងបាននិយាយទូស័ព្វទៅកាន់បងថ្លៃឈ្មោះ ជៀប មាស នៅឯខេត្ត កំពង់ស្ពឺថាៈ ព្រឹកបងឯងចាំមកធ្វេីបុណ្យសពអោយខ្ញុំផង។ហេីយក៏បាត់សំឡេងតាមទូរស័ព្ឌទៅ លុះនៅថ្ងៃកើតហេតុខាងលើ លោកមេភូមិ ឈ្មោះ ប៉េង ហ៊ បានមកពីចងគោហេីយបានវិលត្រឡប់មកផ្ទះ វិញបានឃេីញសពជនរងគ្រោះដេកស្លាប់នៅក្បែរម៉ុងខ្មោច ហេីយលោកមេភូមិបានរាយការណ៍ជូនសត្ថកិច្ច។ក្រោយពីបានទួល ព៌តមាន ផ្នែកជំនាញ បានទទួល បញ្ជារពីលោក អធិការ ចុះទៅដល់កន្លែងកេីតហេតុរួច បានបង្កេីតគណៈកម្មការមាន៖អាជ្ញារធមូលដ្ឋានប៉ុស្តិ៍ នគរបាលរដ្ឋបាល ផ្នែកជំនាញ គ្រូពេទ្យ នឹង ក្រុមគ្រួសារសព ដេីម្បីធ្វេីការពិនិត្យសាកសពជនរងគ្រោះ ឃេីញថាៈ នៅផ្នែកខ្នង មានស្នាម លេីចង្កេះ ខាងឆ្វេងមានស្នាមរលាត់សេីស្បែកប្រវែង១.៨ ស.ម កដៃខាងឆ្វេងផ្នែកក្នុង មានស្នាមដាច់រលាត់ដោយធ្មេញជនរងគ្រោះខាំខ្លួនឯងក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួអោយកត់ សំគាល់ពាក់ព័ន្ធនិងឃាដកម្មឡេីយ។
ក្រោយពីការពិនត្យចប់សព្វគ្រប់កម្លាំងនគរបាលបានប្រគល់ សាកសពជូនក្រុមគ្រួសារ យកទៅធ្វេីបុណ្យ តាមប្រពៃណីយ៍នៅគេហដ្ឋាន៕សារ៉េត